Connect with us

ព័ត៌មានជាតិ

លោក សុខ លូ បញ្ជាបង្រ្កាបរថយន្តធុនធ្ងន់ដឹកទំនិញចូលក្នុងក្រុងបាត់ដំបង ឱ្យខានតែបាន

បានផុស

នៅ

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដាក់ចេញបទបញ្ជាឱ្យអាជ្ញារមានសមត្ថកិច្ចទាំងអស់បង្រ្កាបរថយន្តដឹកទំនិញធុនធ្ងន់ដឹកទំនិញចូលក្នុងក្រុងបាត់ដំបងឱ្យខានតែបាន ដើម្បីការពារកាសរខូចខាតផ្លូវ និងថែរក្សាសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកនៅក្នុងប្រតិបត្តិការអាជ្ញាមានសមត្ថកិច្ចបានធ្វើការហាមឃាត់រថយន្តធុនធ្ងន់មួយចំនួនដែលធ្វើដំណើរពីភូមិសាស្រ្ដរាជធានីភ្នំពេញ ចូលដល់ក្នុងក្រុងបាត់ដំបង ដែលបង្កឱ្យមានការខូចខាតផ្លូវសាធារណៈផង និងការប្រព្រឹត្តខុសពីសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ស្ដីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្នុងក្រុងបាត់ដំបង និងត្រូវផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅនៅក្រៅក្រុងបាត់ដំបង។ ក្នុងនោះសមត្ថកិច្ចបានស្វែងរកឃើញទំនិញហាមឃាត់មួយចំនួន ដោយបច្ចុប្បន្ននេះចំពោះរថយន្តដែលដឹកទំនិញហាមឃាត់ទាំងនោះ ត្រូវបានសមត្ថកិច្ចគយចល័ត នាំយកទៅទីស្នាក់ការគយចល័តនៅឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី។

តាមរយៈគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តបាត់ដំបង លោក សុខ លូ បានធ្វើការបញ្ជាក់សារជាថ្មី ដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើយ៉ាងណាធ្វើការបង្រ្កាបឱ្យបានចំពោះរថយន្តដឹកទំនិញធុនធ្ងន់ដែលចូលក្នុងក្រុងបាត់ដំបង ដែលធ្វើឱ្យមានការខូចខាតដល់ផ្លូវក្នុងក្រុង បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅក្នុងក្រុងផង និងជាពិសេសធ្វើឱ្យខូចសណ្ដាប់ធ្នាប់ក្នុងក្រុង។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមដល់សមត្ថកិច្ចគយចល័ត ក៏មិនត្រូវភ្លេចត្រួតពិនិត្យទំនិញខុសច្បាប់ ឬទំនិញមិនបង់ពន្ធជូនរដ្ឋដែរ ដែលនេះគឺជាតួនាទីរបស់សាខាគយ និងរដ្ឋាករខេត្តបាត់ដំបង ត្រូវពិនិត្យឱ្យមែនទែន បើទោះបីជារថយន្តនោះជារថយន្តដឹកទំនិញធុនតូច រថយន្តដែលអាចអនុញ្ញាតិឱ្យចូលក្រុងបាន ក៏មិនមែនមានន័យថា មិនពិនិត្យទំនិញមុនសិនដែរ ហើយក្នុងករណីបើរកឃើញដឹកទំនិញដែលខុសច្បាប់ ឬមិនមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ត្រូវធ្វើការហាមឃាត់ជាបន្ទាន់ដោយមិនត្រូវឱ្យរួចខ្លួនឡើយ។

លោក សុខ លូ បានធ្វើការអំពាវនាវដល់អាជីវករក្នុងក្រុងបាត់ដំបង ត្រូវមានការយល់ដឹងអំពីការហាមឃាត់រថយន្តដឹកទំនិញធុនធ្ងន់ចូលក្នុងក្រុងបាត់ដំបង ព្រោះកន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នកប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនទំនិញលើសទម្ងន់ និងប្រើប្រាស់រថយន្តធុនធ្ងន់ទៀត បណ្ដាលឱ្យខូចខាតផ្លូវថ្នល់ក្នុងក្រុងអស់ជាច្រើន ដែលធ្វើឱ្យបាត់បង់ថវិកាជាតិក្នុងការជួសជុលផ្លូវក្នុងក្រុងកាន់តែច្រើន។

គួរបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ស្ដីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្រុងបាត់ដំបង និងផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅនៅខាងក្រៅក្រុងបាត់ដំបង ដោយក្នុងនោះរដ្ឋបាលខេត្តបានធ្វើការសម្រួលរយៈពេលយ៉ាងយូរ០១ឆ្នាំ គិតចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រហូតដល់បំណាច់ខែមេសា ឆ្នាំ២០២៣ ដើម្បីធ្វើការផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅក្រៅក្រុង បើពុំនោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់នូវរាល់ការដឹកជញ្ជូនទំនិញដោយប្រើប្រាស់រថយន្តធុនធ្ងន់ ឬដឹកជញ្ជូនលើស ទម្ងន់ដែលបានកំណត់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៥០ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម