ព័ត៌មានជាតិ
ខុនដូ ជា សារ៉ន បើកលក់ក្នុងតម្លៃទាបបំផុត កម្មកររោងចក្រ អ្នករត់កង់បី ក៏អាចទិញបាន
ខុសប្លែកពីក្រុមហ៊ុនដទៃ ដែលបង្កើតខុនដូផ្តោតលើអតិថិជនគោលដៅអ្នកមាន និងអ្នកមានចំណូលខ្ពស់ ក្រុមហ៊ុន ជា សារ៉ន របស់លោកឧកញ៉ា ជា សារ៉ន បានបង្កើតគម្រោងខុនដូតម្លៃសមរម្យត្រឹមជាង ១ ម៉ឺនដុល្លារជាលើកដំបូងនៅកម្ពុជា និងលើពិភពលោក។ គោលបំណងនៃការបង្កើតខុនដូតម្លៃសមរម្យនេះ គឺដោយសារលោកឧកញ៉ា ចង់ជួយដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមានចំណូលមធ្យម និងក្រោមមធ្យមអាចមានលទ្ធភាពទិញខុនដូសម្រាប់រស់នៅដូចអ្នកមានដែរ។ ក្រៅពីខណ្ឌកំបូល ឧកញ៉ា ជា សារ៉ន ប្តេជ្ញាបង្កើតគម្រោងខុនដូតម្លៃសមរម្យនេះ នៅតាមខណ្ឌផ្សេងៗក្នុងរាជធានីភ្នំពេញជាច្រើនទៀតផងដែរ។

នាពិធីសម្ពោធបើកការដ្ឋានសាងសង់ និងបើកលក់គម្រោងខុនដូ ជា សារ៉ន កាលពីព្រឹកថ្ងៃទី ៧ ខែសីហា ឧកញ៉ា ជា សារ៉ន ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ជា សារ៉ន គ្រុបបានគូសបញ្ជាក់ថា គម្រោងខុនដូ ជា សារ៉ន ដែលមានទីតាំងស្ថិតនៅខណ្ឌកំបូលរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងដើម្បីប្រជាជន។ ព្រោះគម្រោងខុនដូនេះ ផ្តោតលើអតិថិជនគោលដៅ ដែលមានចំណូលមធ្យម និងក្រោមមធ្យមខុសប្លែកពីគម្រោងខុនដូដទៃ ដែលផ្តោតលើអ្នកមានចំណូលលើមធ្យម និងជនបរទេស។

បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ជា សារ៉ន ខុនដែលមានទំហំ ៤ ម៉ែត្រគុណ ៦ ម៉ែត្រនេះមានតម្លៃត្រឹមតែ ១ ម៉ឺន ៥ ពាន់ដុល្លារ ក្នុង ១ យូនីតតែប៉ុណ្ណោះ។ មូលដែលជំរុញឲ្យលោកឧកញ៉ាបង្កើតគម្រោងខុនដូតម្លៃសមរម្យនេះ គឺដោយសារលោកឧកញ៉ាចង់ជួយដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋរកស៊ីក្រៅប្រព័ន្ធ ដែលមានចំណូលកម្រិតទាបអាចមានលទ្ធភាពទិញខុនដូសម្រាប់ស្នាក់នៅផ្ទាល់ខ្លួន ដោយមិនចាំបាច់ជួលបន្ទប់ ឬផ្ទះសម្រាប់រស់នៅ។

ពាក់ព័ន្ធស្ថានភាពទីផ្សារ លោកឧកញ៉ា ជា សារ៉ន អះអាងថា គម្រោងខុនដូតម្លៃសមរម្យ ជា សារ៉ន ទទួលបានការកក់ និងបញ្ជាទិញពីអតិថិជនយ៉ាងច្រើនលើសការរំពឹងទុក សម្រាប់ការបើកលក់មួយរយៈកន្លងមកនេះ។ កត្តានេះបានធ្វើឲ្យ លោកឧកញ៉ា ហាក់គ្មានការព្រួយបារម្ភចំពោះវិបត្តិកូវីដ-១៩ ក្នុងការធ្វើឲ្យប៉ះពាល់ដល់ទីផ្សារទិញលក់ខុនដូក្នុងគម្រោងនោះទេ។ ទន្ទឹមនឹងនេះ លោកឧកញ៉ា ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើតគម្រោងខុនដូតម្លៃសមរម្យនេះ នៅតាមខណ្ឌផ្សេងៗក្នុងរាជធានីភ្នំពេញឲ្យបានច្រើនទៀតផងដែរ។


គួរបញ្ជាក់ថា គម្រោងខុនដូ ជា សារ៉ន មានទីតាំងស្ថិតនៅខុនដូ ជា សារ៉ន ស្ថិតនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ គម្រោងនេះមាន ១២ អគារ ស្ថាបនាលើផ្ទៃដី ៣ ម៉ឺន ៤ ពាន់ម៉ែត្រការ៉េ ជាមួយទុនវិនិយោគប្រមាណ ៥០ លានដុល្លារអាមេរិក៕




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ