ព័ត៌មានជាតិ
សម្ដេចតេជោ ៖ អាស៊ាន បានផ្លាស់ប្ដូរខ្លួនពីអង្គការមានក្របខ័ណ្ឌធូរលុង ទៅជាអង្គការមានរចនាសម្ព័ន្ធរឹងមាំ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកឡើងថា អាស៊ាន បានផ្លាស់ប្ដូរខ្លួនពីអង្គការដែលមានក្របខ័ណ្ឌធូរលុង ទៅជាអង្គការដែលមានរចនាសម្ព័ន្ធរឹងមាំ និងផ្អែកលើវិធានច្បាប់ ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមកនេះ។

តាមរយៈសារលិខិតអបអរសាទរទិវាអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ គឺជាថ្ងៃដ៏វិសេសវិសាល ខណៈពេលដែលសមាជិកអាស៊ានទាំងអស់ ប្រារព្ធខួបលើកទី ៥៥ឆ្នាំរបស់អាស៊ាន ក្នុងនាមជាអង្គការតំបន់មួយ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នៅលើដំណើរដ៏វែងឆ្ងាយ ដែលបាននាំសមាជិកអាស៊ានទាំងអស់គ្នា ខិតចូលកាន់តែកៀកនឹងការសម្រេចបាននូវទស្សនៈវិស័យរបស់អាស៊ាន ក្នុងការកសាងឲ្យបាននូវសហគមន៍អាស៊ានមួយ ដែលយកប្រជាជនជាស្នូល ផ្ដោតលើប្រជាជន និងសំលឹងឆ្ពោះទៅមុខទាំងអស់គ្នា ដោយពុំមានបោះបង់ចោលអ្នកណាម្នាក់។

តាមរយៈសារលិខិតដដែល សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈពេល ៥៥ឆ្នាំមកនេះ អាស៊ាន បានផ្លាស់ប្ដូរខ្លួនពីអង្គការដែលមានក្របខ័ណ្ឌធូរលុង ទៅជាអង្គការដែលមានរចនាសម្ព័ន្ធរឹងមាំ និងផ្អែកលើវិធានច្បាប់។ អាស៊ាន បានធ្វើដំណើរឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងខ្លាំង ទាំងក្នុងទិដ្ឋភាពនយោបាយសកលលោក និងក្នុងកម្រិតតំបន់ និងបានលេចត្រដែតឡើងជាគ្រួសារមួយដ៏ខ្លាំងក្លា និងវាវៃ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ពិតណាស់ថា អាស៊ានមិនអាចធានាយ៉ាងដាច់ណាត់ថា ពុំមានទំនាស់ និសង្រ្គាមនោះទេ។ ប៉ុន្តែយ៉ាងហោចណាស់ អាស៊ានបានដើរតួនាទីជាអ្នកផ្ដល់វេទិកាបើកចំហមួយ សម្រាប់កិច្ចសន្ទនា និងការពិព្រោះយោបល់ប្រកបដោយភាពស្ថាបនា ដែលការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ សមិទ្ធផលដ៏ធំសម្បើមរហូតមកដល់បច្ចុប្បន្ន បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្ត និងឆន្ទៈនយោបាយយ៉ាងខ្លាំងក្លា របស់ប្រមុខដឹកនាំអាស៊ាន ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាជាការនាំមកនូវវិបុលភាពសេដ្ឋកិច្ច ជូនសហគមន៍អាស៊ានមួយ ដែលប្រកបដោយស្មារតីរួបរួមគ្នា និងសាមគ្គីភាព។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ចាប់តាំងពីការចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៩ និងក្នុងនាមសមាជិកដែលចូលក្រោយគេបង្អស់ កម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសកម្ម នៅក្នុងដំណើរការនៃការកសាង សហគមន៍អាស៊ាន។ កម្ពុជា មានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានជាលើកទី ៣។ មូលបទ នៃភាពជាប្រធានរបស់យើង “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់” ដែលមូលបទនេះឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញនូវស្មារតីរបស់អាស៊ានផ្អែកលើ “ការរួបរួមគ្នា” ដើម្បីជ្រោង និងលើកកម្ពស់មជ្ឈភាព ឯកភាព និងសាមគ្គីភាពអាស៊ាន នៅក្នុងសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ព្រមទាំងដើម្បីជំរុញការចូលរួមចំណែករបស់អាស៊ាន ចំពោះសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសកលលោក និងតំបន់៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ