ព័ត៌មានជាតិ
ផ្លូវជាតិពីរខ្សែក្រវាត់ព្រំដែនខ្មែរថៃ ស្រោចកៅស៊ូរលោងស្រិល ភ្ជាប់ពីខេត្តប៉ៃលិនដល់ខេត្តឧត្តរមានជ័យ
ផ្លូវជាតិពីរខ្សែបានស្ថាបនារួចរាល់ទាំងស្រុង ជាផ្លូវយុទ្ធសាស្រ្តក្រវាត់ខឿនការពារជាតិ សសៀរក្រវាត់តាមព្រំដែនខ្មែរថៃពីខេត្តប៉ៃលិនរហូតដល់ក្រុងសំរោងខេត្តឧត្តរមានជ័យ។ ផ្លូវជាតិទាំងពីរខ្សែនេះ ក្រៅជាផ្លូវយុទ្ធសាស្រ្តរបងការពារជាតិ ក៏ជាបណ្តាញផ្លូវសេដ្ឋកិច្ចសម្រាប់ការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។
ផ្លូវជាតិលេខ ៥៩ បានស្ថាបនានិងដាក់ឲ្យប្រើប្រាស់ក្នុងអំឡុងឆ្នាំ ២០១៥។ សាងសង់ឆ្លងកាត់ខេត្តចំនួន ៣ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន តាមក្រវាត់ព្រំដែនខ្មែរថៃ ដោយបំបែកចេញពីផ្លូវជាតិលេខ ៥ កាត់តាមស្រុកម៉ាឡៃ ស្រុកកំរៀង ស្រុកភ្នំព្រឹក្ស ស្រុកសំពៅលូន រហូតទៅដល់ខេត្តប៉ៃលិនមានប្រវែងជាង ១០០ គីឡូម៉ែត្រ។
ដោយឡែកផ្លូវជាតិលេខ ៥៨ ក៏ជាផ្លូវយុទ្ធសាស្រ្តមួយទៀត ទើបសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២០។ មានប្រវែងសរុបជាង ១៧៤ គីឡូម៉ែត្រចាប់ពីផ្លូវជាតិលេខ ៥ ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កំណាត់ផ្លូវនេះក៏មានការសាងសង់ផ្លូវខ្នែងប្រវែង ៨ គីឡូម៉ែត្រ ឡើងទៅច្រកព្រំដែនខ្មែរថៃចំនួន ៤ មាន ច្រកអូរបីជាន់ ច្រកបឹងត្រកួន ច្រកជប់គគីរ និងច្រកថ្មដូន។
គម្រោងស្ថាបនាផ្លូវជាតិលេខ ៥៨ ប្រើប្រាស់ប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១២២ លានដុល្លារសហរដ្ឋអាមេរិក៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ