Connect with us

ព័ត៌មានជាតិ

​ក្រសួង​បរិស្ថាន​ធ្លាប់ផ្ដល់ពូជសត្វ​ចិញ្ចឹមជិត​២ ពាន់ក្បាល​ដល់ប្រជាសហគមន៍​មូលដ្ឋាន​

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា កន្លងមកក្រុម​ការងារសិក្សា និងវាយតម្លៃសម្រាប់ការអនុវត្តគម្រោងកិច្ចសហការនៃការផ្តល់ពូជសត្វ នៃក្រសួង​បរិស្ថាន ធ្លាប់បានធ្វើការសិក្សាលទ្ធភាពក្នុងការផ្តល់ជាពូជសត្វ គោ ក្របី ពពែ ជ្រូក ជ្រូកព្រៃ ចៀម សរុបប្រមាណជិត ២ ពាន់ក្បាល (១ ៨០២) ប្រគល់ជូនបងប្អូនប្រជាសហគមន៍មូលដ្ឋាន ដៃគូ​សហ​ការ​ចិញ្ជឹម​តាមកសិដ្ឋាន និង​បងប្អូនប្រជាពលរដ្ឋ​ដែលមានឆន្ទៈខ្ពស់​មានចិត្តចង់ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ និងកសិដ្ឋានដោយ​ឈរលើគោលការណ៍នៃលក្ខខន្តិក​ ជាមួយក្រសួងបរិស្ថានដោយទុក​រយៈពេលសមស្របណាមួយដើម្បីប្រគល់សងត្រលប់មកក្រសួងបរិស្ថានវិញ ផ្អែកលើគោលការណ៍​និរន្តរភាពនៃគម្រោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតចាប់ពីដើមឆ្នាំ២០២១ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រសួង​បរិស្ថានធ្លាប់បានផ្តល់ពូជ​សត្វទៅតាមគោលដៅស្នើសុំមួយចំនួនលើប្រភេទសត្វដូចជា៖

ក្របី ២៥៨ ក្បាល គោ ៤០២ ក្បាល គោបា ៦ ក្បាល គោមេពូជ ៣០ ក្បាល ចៀម ៥៤២ ក្បាល ជ្រូក ៨០ ក្បាល ជ្រូកព្រៃ ១០០ ក្បាល បាចៀម ១ ក្បាល និងពពែ ៣៨៣ ក្បាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម