ព័ត៌មានជាតិ
សៀវភៅ«ឯកអគ្គរាជទូត»របស់បណ្ឌិត តាំង សុខងី នឹងបង្ហាញលម្អិតអំពីការងារ និងភារកិច្ចរបស់មន្រ្តីទូត
លោកបណ្ឌិត តាំង សុខងី អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានបញ្ចេញស្នាដៃថ្មីមួយទៀតក្រោមចំណងជើងថា «ឯកអគ្គរាជទូត» (Ambassador)។ សៀវភៅថ្មីនេះ គឺជាឯកសារជំនួយស្មារតីដល់មន្រ្តីរាជការពាក់ព័ន្ធ សិស្ស និស្សិត សម្រាប់សិក្សាឈ្វេងយល់អំពីវិស័យការទូតឱ្យបានកាន់តែទូលំទូលាយក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

សៀវភៅ«ឯកអគ្គរាជទូត» (Ambassador)នេះ ផ្តោតសំខាន់លើ៖ ទី១- ស្ថាប័នប្រមុខការទូតកម្ពុជានិងប្រមុខការទូតកម្ពុជាទាំង៣៤រួប ទី២- ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសនិងការតែងតាំងឯកអគ្គរាជទូត ទី៣- ស្ថានតំណាងអចិន្រ្តៃយ៍ប្រចាំអង្គការតំបន់និងអង្គការអន្តរជាតិ។ ទី៤- ការតែងតាំងតំណាងអចិន្រ្តៃយ៍ប្រចាំអង្គការតំបន់និងអង្គការអន្តរជាតិ ទី៥- មុខងារនិងភារកិច្ចរបស់បេសកកម្មការទូត មន្រ្តីការទូត និងពិធីការ ការទូត ទី៦- បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ(ការទូត អាស៊ាន និងអង្គការសហប្រជាជាតិ) និងទី៧- ពាក្យគន្លឹះការទូត ការទូតសេដ្ឋកិច្ច សិទ្ធិជ្រកកោនការទូត និងបត្យាប័ន។
លោកបណ្ឌិត តាំង សុខងី បានអះអាងថា មូលហេតុដែលលោកបានខិតខំស្រាវជ្រាវ ចងក្រង និពន្ធសៀវភៅ “ឯកអគ្គរាជទូត” (Ambassador) នេះឡើង គឺដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានស្វែងយល់ពីវិស័យការទូតបានកាន់តែទូលំទូលាយ។ លោកលើកឡើងថា៖ «ឆ្លងតាមបទពិសោធជាក់ស្តែង ក្នុងនាមមន្រ្តីការទូតដែលមានសមត្ថភាព ប្រកបដោយវិជ្ជាជីវៈខ្ពស់ ត្រូវមានកត្តា២ជាចាំបាច់៖ ទី១- ត្រូវស្គាល់ខ្លួនយើងឱ្យបានច្បាស់ជាមុន ថាតើខ្លួនយើងគឺជានណា? និងទី២- ត្រូវដឹងនីតិវិធីនិងមានចំណេះវិជ្ជាខាងផ្នែកច្បាប់(ទំនាក់ទំនងអន្តរជាតិ) និងភាសាអង់គ្លេសជាអាទិភាព»។

លោកបណ្ឌិត តាំង សុខងី បានអះអាងទៀតថា ដើម្បីរំឭកគុណូបការៈដល់ប្រមុខការទូតទាំងអតីតកាលទាំងបច្ចុប្បន្នកាល សៀវភៅ«ឯកអគ្គរាជទូត» (Ambassador)នេះ ក៏បានលើកឡើងអំពីប្រវត្តិព្រឹត្តិការណ៍ដែលជាព្រះរាជបូជនីយកិច្ច និងសកម្មភាពរបស់ប្រមុខការទូតខ្មែរដែលបានរួមចំណែកបម្រើជាតិ មាតុភូមិ។ ក្នុងនោះ ក៏បានរៀបរាប់ពីប្រមុខការទូតដ៏ឆ្នើម៤រូប ក្នុងចំណោម៣៤រូប ដើម្បីបានស្គាល់ប្រមុខការទូតដ៏ឆ្នើមទាំង៤រូបនោះ ថាតើជាឥស្សរជនរូបណា?។
សូមបញ្ជាក់ថា លោកបណ្ឌិត តាំង សុខងី ធ្លាប់កាន់តំណែងជាអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញពីឆ្នាំ ២០១១ ដល់ឆ្នាំ២០១៣។ បច្ចុប្បន្ន លោក ជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ក្នុងរាជធានីភ្នំពេញ ដែលបង្រៀនលើមុខវិជ្ជាទំនាក់ទំនងការទូត។ លោកក៏ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ដំណោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង» និងសៀវភៅ«អគ្គកុងស៊ុល» ផងដែរ៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ