ព័ត៌មានជាតិ
ក្រសួងបរិស្ថានជំរុញឱ្យប្រជាសហគមន៍តំបន់ការពារធម្មជាតិចិញ្ចឹមពូជជ្រូកគូលែនដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ
ក្រសួងបរិស្ថានបានជំរុញឱ្យប្រជាសហគមន៍តំបន់ការពារធម្មជាតិបង្កើនការចិញ្ចឹមសត្វជាពិសេសប្រភេទពូជជ្រូកគូលែន ឬជ្រូកឦសានដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។

តាមរយៈផេកហ្វេប៊ុកជាផ្លូវការ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានសរសេរថា បច្ចុប្បន្ននេះក្រសួងបរិស្ថានកំពុងជំរុញប្រជាសហគមន៍តំបន់ការពារធម្មជាតិបង្កើនលើការចិញ្ចឹមសត្វជាពិសេសប្រភេទពូជជ្រូកគូលែន ឬជ្រូកឦសាន ដែលជាប្រភេទកូនកាត់ជ្រូកស្រុកនិងជ្រូកព្រៃមាឌតូច តែមានឱជារស និងមានទីផ្សារដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូល បង្កើតការងារដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។

លោករដ្ឋលេខាធិការបានសរសេរទៀតថា « នេះជាជ្រូកគូលែនដែលមានរសជាតិឆ្ងាញ់! ជ្រូកទាំងនេះកាត់ជ្រូកព្រៃនិងជ្រូកស្រុក និងមានសារធាតុជាជ្រូកព្រៃប្រមាណ ៦០ទៅ ៧០% ដែលពលរដ្ឋនៅតាមតំបន់ធម្មជាតិនានាបានចិញ្ចឹមនិងព្រលែងឱ្យរកស៊ីតាមធម្មជាតិក្នុងព្រៃ។
ទោះវារស់នៅក្នុងព្រៃក៏ពិតមែន តែជាមួយការបន្ស៊ាំ ជ្រូកខ្លះស៊ាំងនឹងមនុស្ស។ ជ្រូកដែលខ្ញុំអង្អែលឱ្យវាដេកនេះមានសារធាតុជាជ្រូកព្រៃ ៧០% តែវាមិនខ្លាចមនុស្ស»៕

អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា