Connect with us

ព័ត៌មានជាតិ

បុគ្គលលេចធ្លោណាខ្លះ ចូលរួមផ្ដល់ និងដាំកូនឈើ ឡើងវិញ នៅតំបន់ឈូសឆាយ ភ្នំតាម៉ៅ?

បានផុស

នៅ

បន្ទាប់ពីសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចលុបចោល​ទាំង​អស់​នូវរាល់ការដោះដូរ និងអភិវឌ្ឍ ដើម្បីរក្សាព្រៃនៅក្បែរភ្នំតាម៉ៅ ខេត្តតាកែវ មានការគាំទ្រ អបអរសាទរពីគ្រប់មជ្ឈដ្ឋាន។ ជាមួយគ្នានេះ មានការប្រកាសចូលរួមផ្ដល់ និងដាំកូនឈើ និងប្រភេទឈើប្រណិត ឡើងវិញ នៅតំបន់ឈូសឆាយនោះ ជាបន្តបន្ទាប់ដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ម៉ុង ឫទ្ធី នៅព្រឹក​​ថ្ងៃ​ទី​៨ ខែសីហា​ ឆ្នាំ​២០២២នេះ​ នាំយក​កូនឈើបេង​ចំនួន ​១០០០ ដើម​ កូនឈើ​ធ្នង់​ចំនួន ​១០០០ ដើម ហើយនៅថ្ងៃ​ទី ​៩ ខែសីហា​ នឹង​ជញ្ជួនកូនឈើបេង និងធ្នង់​​ចំនួន ​៥០​០០ ដើម​បន្ថែម​ទៀត​ ហើយនឹងអាច​ដឹក​ជញ្ជួន​មក​ជាបន្តបន្ទាប់​ថែមទៀត​។

ឧកញ៉ា ខេមរៈ សិរីមន្ត គាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅ​ទាំងអស់ ​និងសូមចូលរួមផ្តល់កូនធ្នង់ចំនួន ១ ០០០ ដើម។

លោក ដួង តារា ក្នុងនាមជា អនុប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា បានបញ្ជាក់ថា សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្នុងការចូលរួមផ្តល់ និងចូលរួមដាំកូនឈើចំនួន ៥ ៥៥៥ ដើម (ធ្នង់ និងក្រញ៉ូង)។

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) ​និង​ជា​ទីប្រឹក្សា ​នៃ​ក្រុម​មេធាវី អេជ អេន អេស ​និង​គ្រួសារ​ ​ចូល​រួម​ផ្តល់​ថវិកា​ចំនួន ៩៩៩,៩៩ ដុល្លារ និង​ដើម​ឈើ​ចំនួន ៩៩៩ ​ដើម។

លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ចូលរួមដាំដើមឈើ ចំនួន ១ ០០០ ដើម (១ ០០០ ដុល្លារ)។

អ្នកនាង​ ធី​ សុវណ្ណថា​ ចូលរួមផ្តល់កូនឈើធ្នង់ ចំនួន ២ ០០០ ដើម។

ក្រៅពីនោះ ក៏មានក្រុមអ្នកស្រឡាញ់ធម្មជាតិដទៃចូលរួមដាំកូនឈើនៅតំបន់ឈូសឆាយឧទ្យានភ្នំតាម៉ៅ ផងដែរ។ ទន្ទឹមនឹងមានការគាំទ្រនៃចូលរួមផ្ដល់ និងដាំកូនឈើឡើងវិញនេះ ក៏មានសាធារណមតិខ្លះលើកឡើងថា គួរតែ អ្នកណាឈូស អ្នកនោះដាំវិញដោយខ្លួនឯង។ ជាមួយគ្នានេះ ក៏មានមតិឆ្លើយតបថា នេះជាទឹកចិត្តនៃការស្រឡាញ់បរិស្ថានធម្មជាតិ ក៏ដូចជាដើម្បីបន្សល់អនុស្សាវរីយ៍ បង្កើនឆន្ទៈការពារតំបន់ និងកូនឈើដែលខ្លួនបានដាំដុះ។

គួរ​បញ្ជាក់​ថា គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ បានប្រកាសម្រេចលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ ភ្នំតាម៉ៅ ហើយឱ្យរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្ស ដោយក្រសួងកសិកម្ម និងឱ្យក្រុមហ៊ុនដែលបានឈូសឆាយ ត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ ជាមួយគ្នានោះ អ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា បាន​ប្រកាស​គាំទ្រឱ្យរាជរដ្ឋា​ភិបាល​លុប ​ស.ជ.ណ ​តំបន់ភ្នំតាម៉ៅទាំងអស់ និងអំពាវនាវឱ្យពលរដ្ឋ ដែលស្រឡាញ់ដើមឈើ ចូលរួមដាំកូន​ឈើ​ជាមួយ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម