Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី បញ្ជាឲ្យបិទដេប៉ូខ្សាច់ ៧ទីតាំង នៅផ្លូវជាតិលេខ ២ ដោយសារមិនអនុវត្តតាមការណែនាំ

បានផុស

នៅ

អនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២នេះ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទដេប៉ូខ្សាច់ចំនួន ៧ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចក្រអង្រែក្រោម និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុយ សេរិទ្ធ បានបញ្ជាក់ថា ការចុះបិទដេប៉ូខ្សាច់ទាំងនេះ ធ្វើឡើងទៅតាមបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឲ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកឲ្យប្រជាពលរដ្ឋធ្វើដំណើរ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ និងប្រព័ន្ធលូ ជាដើម។

លោក ស៊ុយ សេរិទ្ធ ក៏បានបញ្ជាក់ផងដែរថា អាជីវកម្មទាំងនេះ គឺត្រូវបិទទាំងស្រុងតែម្តង ពោលគឺមិនទុកឲ្យដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយរាល់រចនាសម្ព័ន្ធដែលខូចខាត ដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ ២ ផ្លូវ ៦០ ម៉ែត្រ និងផ្លូវ ៣០ ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែ កើបដីខ្សាច់ចេញពីថ្នល់ និងធ្វើការជួសជុលឡើងវិញទាំងលូ និងផ្លូវ។

លោកបានបញ្ជាក់បន្ថែមថា ទីតាំងដេប៉ូខ្សាច់ខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការណែ​នាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ និងបានណែនាំឲ្យពួកគេមានម៉ាស៊ីនលាងកង់រថយន្ត និងដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្ចាស់អាជីវកម្ម នៅតែរអនុវត្តមិនបានល្អ ទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។

ចំណែកលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យដឹងដែរថា នៅព្រឹកថ្ងៃទី ៨ ខែសីហានេះអាជ្ញាធរថ្នាក់រាជធានី ថ្នាក់ខណ្ឌ និងសង្កាត់ បានចុះផ្អាកអាជីវកម្មដេប៉ូខ្សាច់ ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទីតាំងដេប៉ូខ្សាច់ខាងលើបង្ក ការខូចខាតផ្លូវ ជ្រុះខ្សាច់​ ព្រមទាំងបង្កឲ្យខូចខាតលូបង្ហូរទឹកទៀតផង។

លោក ជា សុខៃ បានបន្តថា ព្រោះតែម្ចាស់ដេប៉ូខ្សាច់ ប្រើប្រាស់រថយន្តខ្នាតធំមកដឹកជញ្ជូនខ្សាច់ បង្កឲ្យខូចខាតផ្លូវជាតិលេខ ២សឹងគ្រប់កន្លែង។ បើទោះម្ចាស់ដេប៉ូ បានធ្វើការជួសជុលផ្លូវឡើងវិញក៏ដោយ តែដោយសារការជួសជុលមិនបានល្អបង្កឲ្យខូចខាតទៅវិញ មិនបានប៉ុន្មានថ្ងៃផង។ លោក ចៅសង្កាត់បានបញ្ជាក់ថា ទីតាំងដេប៉ូខ្សាច់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងទឹកដីខណ្ឌមានជ័យនេះ គឺសង្កាត់ចាក់អង្រែលើមាន ៤ទីតាំង និងសង្កាត់ចាក់អង្រែក្រោមមាន ៣ទីតាំង។

កាលពីសប្តាហ៍មុននេះដែរ កម្មុជាថ្មីបានចុះផ្សាយព័ត៌មាន ស្តីពី ការខូចខាតផ្លូវជាតិលេខ ២ មុខអតីតរោងចក្រកាត់ដេរ (តាកហ្វាត) ដែលមានទីតាំងស្ថិតនៅខាងជើង សាលាសង្កាត់ចាក់អង្រែលើ ដែលបង្កឲ្យលំបាកក្នុងកាធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕  

អត្ថបទ៖ ស្រីរ័ត្ន, នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម