ព័ត៌មានជាតិ
អ្នកជំនាញបង្កាត់ពូជគោសិប្បនិម្មិតលើកឡើងថា កសិករកំពុងងាកចាប់អារម្មណ៍ កែប្រែពូជគោ តាមរយៈការបង្កាត់សិប្បនិម្មិត
លោក លន សុភា ម្ចាស់កសិករដ្ឋានលក្ខណៈគ្រួសារ (SP Farm) និងជាអ្នកជំនាញបង្កាត់សិប្បនិមិ្មត ខេត្តកំពង់ធំ លើកឡើងថា កសិករនៅកម្ពុជាស្ទើរតែ១០០% ហើយដែលកែប្រែពីការចិញ្ចឹមគោជាកម្លាំង សម្រាប់អូសទាញមកជាចិញ្ចឹមគោសម្រាប់លក់ ឬយកសាច់ ព្រោះកសិករបច្ចុប្បន្ននេះ បាននិងកំពុងប្រើប្រាស់គ្រឿងយន្តសម្រាប់ភ្ជួររាស់ និងអូសទាញេជំនួស។

ការងៀកមកចាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋភាគច្រើនទាំងលក្ខណៈគ្រួសារ និងកសិដ្ឋានលក្ខណៈគ្រួសារមកធ្វើការបង្កាត់ពូជសិប្បនិមិ្មត ដោយមានភាពងាយស្រួល មិនប៉ះពាល់ដល់សុវត្ថិភាព និងសុខភាពមេពូជរបស់ពូកគាត់។លោកបន្ថែមថា ប៉ាពូជដែលត្រូវយកមកបង្កាត់ទាំងអស់ គឺប៉ាឈាមសុទ្ធ ១០០% និងត្រូវបានអ្នកជំនាញញែកទឹក (ស្ពែម) ភេទញីផងដែរ។ តាមរយៈការបង្កាត់ពូជប៉ាឈាម១០០ កូនគោដែលកើតចេញមកស្អាត និងមានសុខភាពល្អធន់ជំងឺ ហើយការបង្កាត់ប្រាំជំនាន់បន្តគ្នា នឹងទទួលបានមេ ប៉ា ពូជឈាមសុទ្ធ សម្រាប់បន្តពូជ។

លោកបន្ថែមថា បច្ចុប្បន្ននេះរូបលោក មានពូជប៉ានៅក្នុងដៃជាច្រើនប្រភេទ មានប៉ាពូជប្រាម៉ាន់ ឥណ្តូប្រស៊ីល ឆឺរឡេ ប៊ីសម៉ាស់ស្ទ័រ និងប្រេងហ្គឺស។ ក្នុងចំណោមប៉ាពូជទាំងអស់នេះ កសិករភាគច្រើនជ្រើសរើយកពូជ ប្រាម៉ាន់ ព្រោះមានរូបរាងប្រហាក់ប្រហែលពូជគោរបស់ខ្មែរ មានឆ្អឹងធំ សាច់ច្រើន ធននឹងជំងឺ ស្បែកក្រាស់ និងរោមខ្លីភ្លឺល្អ។ ចំពោះម្ចាស់កសិដ្ឋានចង់ឲ្យគោមេពូជរកឈ្មោលដំណាលគ្នា, ពួកគាត់អាចជ្រើសរើស ការប្រើប្រាស់បង្កាត់សិប្បនិម្មិតតាមរយៈការប្រើប្រាស់ (ស៊ីដា) បន្ថែម ដែលធ្វើឲ្យមេពូជទាំងអស់អាចបង្កាត់ ពូជប៉ាបានត្រឹមរយៈ១១ថ្ងៃ ក្រោយពីដាក់ (ស៊ីដា) រួចប៉ុណ្ណោះ។

លោក លី ម៉េង ម្ចាស់កសិដ្ឋានចិញ្ចឹមគោ នៅស្ថិតនៅក្នុងប្រាសាទសំបូរ ខេត្តកំពង់ធំ លើកឡើងថា បច្ចប្បន្នគោនៅក្នុងកសិដ្ឋានលក្ខណៈគ្រួសាររបស់លោកមានប្រមាណជិត៦០ក្បាល។ ហើយផ្ទៃដីកសិដ្ឋានមានប្រមាណជាង១៣ហិកតា បានធ្វើការដាំស្មៅលើដី៧ហិកតា និងនៅសស់ផ្សេងទៀត ធ្វើជាស្រះទឹក សម្រាប់ស្រោចស្រពស្មៅក្នុងរដូវប្រាំង។

លោកបន្តថា សព្វថ្ងៃគោក្នុងកសិដ្ឋានមានពូជគោទន្លេ និងគោខ្លះជាពូជគោនាំចូលពីប្រទេសជិតខាង ដែលគោទាំងអស់ចិញ្ចឹមដោយផ្តល់ចំណីតិចតួច ប៉ុន្តែប្រើប្រាស់ស្មៅ និងចំប៉ើងច្រើនជាង។ ទីតាំងដែលលោកចិញ្ចឹមនៅឆ្ងាយដាចពីភូមិអ្នកស្រុក មិនធ្វើឲ្យរំខានដល់ប្រជាពលរដ្ឋ នៅក្នុងភូមិនោះឡើយ។ ម្យ៉ាងទៀតការដាក់ទីតាំងនៅឆ្ងាយពីភូមិ មិនធ្វើគោមានជំងឺ ប៉ុន្តែប្រើប្រាស់វ៉ាក់សាំងចាំបាច់ មួយចំនួនមាន វ៉ាក់សាំងជំងឺដំពក អ៊ុតក្តាម សារទឹក និងបូលខ្យល់។ គោលដៅនៅថ្ងៃអនាគតរូប នឹងពង្រីកគោបន្ថែមទៀត ដែលបច្ចុប្បន្ន កំពុងពង្រីកមេប៉ា បណ្តើរ និងចិញ្ចឹមកូនដែលកើតមកឈ្មោល ជាគោសាច់ផងដែរ៕
អត្ថបទ៖ ឈាង មករា









-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ