ព័ត៌មានជាតិ
សិស្សច្បងបង្ហើប ៣ មុខជំនាញ តម្រុយសិស្សប្អូនត្រៀមចូលមហាវិទ្យាល័យ
សម្រាប់សិស្សដែលនឹងត្រូវបញ្ជប់ថ្នាក់ទី១២នាពេលឆាប់ៗខាងមុខនេះ ច្បាស់ជាមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ។ ប៉ុន្តែការរៀននៅសកលវិទ្យាល័យ មិនស្រួលដូចការគិតនោះទេ ទាមទារឲ្យសិស្សរៀបចំគោលដៅឲ្យបានច្បាស់លាស់ ស្វែងយល់ពីមុខជំនាញ់ទាំងអស់នោះ និងមានការអត់ធ្មត់ក្នុងការរៀនសូត្រ។

យ៉ាងណាមិញ ការរៀនមិនថាមុខវិទ្យាអ្វីនោះទេ សុទ្ធតែជួបការលំបាកផ្សេងៗគ្នា។ និស្សិត ៣ រូប បង្ហើបមុខជំនាញចំនួន ៣ នៅមហាវិទ្យាល័យ ជាតម្រុយខ្លះៗដើម្បីចែករំលែកដល់សិស្សជំនាន់ក្រោយ ដែលត្រៀមខ្លួនចូលមហាវិទ្យាល័យដើម្បីសិក្សាស្វែងយល់។
និស្សិតប្រុសឈ្មោះ ឌិន សុផាត រៀនជំនាញវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានឲ្យដឹងថា សម្រាប់សិស្សជំនាន់ក្រោយដែលជិតបញ្ចប់ថ្នាក់ទី១២ ហើយចង់ចាប់យកជំនាញវិស្វកម្មសំណង់ស៊ីវិល មកសិក្សាគួរត្រៀមលក្ខណៈទៅលើមុខវិទ្យាមួយចំនួនដូចជា រូបវិទ្យា គណិតវិទ្យា និងគីមីវិទ្យា ពិសេសសម្រាប់ឆ្នាំទី១ ដែលត្រូវសិក្សាឲ្យបានច្បាស់លាស់ទៅលើមូលដ្នានគ្រឹះ។
សុផាតបន្តថា សម្រាប់វិទ្យាស្ថានផ្សេងៗមិនដឹងនោះទេថា គោលការណ៍នៃការសិក្សាបែបម៉េច តែចំពោះវិទ្យាស្ថាន (PPI) ផ្ទាល់គឺសាលាតម្រូវឲ្យសិស្សរៀនមុខជំនាញពិត ដែលបានជ្រើសរើសតាំងពីឆ្នាំដំបូងនៃការចុះឈ្មោះចូលរៀន។ និស្សិតសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិលរូបនេះបានឲ្យដឹងថា បានជាលោកចាប់យកមុខជំនាញមួយនេះមកសិក្សាព្រោះបានសម្លឹងមើលឃើញពីតម្រូវការទីផ្សារនៃប្រទេសកម្ពុជាបច្ចុប្បន្ននេះ តម្រូវការខ្ពស់ទៅលើមុខជំនាញវិស្វកម្មសំណង់ស៊ីវិល។ ម្យ៉ាងជំនាញនេះអាចរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យក្លាយទៅជាប្រទេសមួយជឿនលឿន។

សុផាត ផ្ទាល់បានរំពឹងថា នៅពេលរៀនចប់ លោកអាចទទួលបានភាពជោគជ័យ ទទួលបានឱកាសការងារមួយល្អ ដែលលោកស្រលាញ់ និងជួយអភិវឌ្ឍប្រទេសឲ្យកាន់តែមានអគាខ្ពស់ៗ ស្ពាន ផ្លូវ ហេដ្ថារចនាសម្ព័ន្ធនានា នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ។ ជាមួយគ្នានេះ លោកចង់ឲ្យសិស្សជំនាន់ក្រោយគួរតែព្យាយាមសិក្សាស្វែងយល់ពីអ្វីដែលចង់រៀនពង្រឹងមូលដ្នានគ្រឹះទៅលើមុខវិទ្យាមួយចំនួនឲ្យបានល្អតាំងថ្នាក់ក្រោម។
និសិត្ស ឈ្មោះ ម៉ាក វណ្ណា រៀនផ្នែកវិស្វកម្មគីមីចំណីអាហា (កម្រិតមូលដ្ឋាន) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្ហើបថា នៅពេលកញ្ញាបានបញ្ចប់ទី១២ នៅក្នុងឆ្នាំ២០២១ បានរៀបចំគោលដៅរួចជាស្រេចសម្រាប់ការបន្តការសិក្សានៅសកលវិទ្យាល័យ។ និស្សិតរូបនេះបានចាប់មុខជំនាញ គីមីចំណីអាហាមកសិក្សា ដោយសារតែការស្រលាញ់ចង់រៀន ចង់អភិវឌ្ឃខ្លួនឯង។ ប៉ុន្តែមុខជំនាញនេះផងដែរតម្រូវឲ្យខិតខំទៅលើមុខវិទ្យា រូបវិទ្យា គណិតវិទ្យា កត្តវិទ្យា និងគីមីវិទ្យា។ ម្យ៉ាងវិញទៀត ខាងសាលាតម្រូវឲ្យសិស្សជ្រើសរើសយកមុខជំនាញដែលខ្លួនស្រលាញ់នៅក្នុងចុងឆមាសទី១ ដើមឆ្នាំទី២ និងរៀនពីមូលដ្ឋានគ្រឹះមានមុខវិទ្យាគោលមួយចំនួនដូចជា គណិតវិទ្យា មេការនិក ទម៉ូឌីណាមិច ទីផ្សារ អាយធី (IT) ពីការគូសប្លង់អ្វីផ្សេងៗជាដើម។

និស្សិតឈ្មោះ ញៀន សុនីតា រៀនផ្នែកកសិឧស្សាហកម្ម នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម បានឲ្យដឹងដែរថា ចំពោះជំនាញមួយនេះជាជំនាញមួយដែលទូលំទូលាយ ម្យ៉ាងដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ហើយមិនទាន់មានអ្នកជំនាញច្រើនចំពោះមុខជំនាញមួយនេះ ដូច្នេះចំពោះតម្រូវការទីផ្សានៅមានភាពខ្វះខាត។ នីតាបានឲ្យដឹងថា មុខវិទ្យានេះអំឡុងពេលកំពុងសិក្សា ខាងសាលាតម្រូវឲ្យនិស្សិតចុះស្តារ (Internship) ចំនួន ២ ដង រយ:ពេលអាច ១ ខែ(សម្រាប់រយ:ពេលខ្លី) ឬ ៣ខែ តាមស្ថាប័នទាក់ទងនឹងជំនាញ ឬក៏រោងចក្រឧស្សាហកម្មទាក់ទងនឹងចំណីអាហារ(សម្រាប់រយ:ពេលវែង)។
មួយផ្នែកទៀតចំពោះមុខវិជ្ជាសំខាន់ៗ ក្នុងជំនាញនេះជាការសិក្សាទាក់ទងនឹងការកែច្នៃចំណីអាហរ វិស្វកម្មនៃការកែច្នៃអាហារ ប្រភេទនៃសំបកវេចខ្ចប់ សុវត្ថិភាពចំណីអាហរ(អតិសុខុមប្រាណ) ប្រព័ន្ធនៃការស្តុបទុកអាហរ ស្ថិតិ (ការស្រង់ទិន្នន័យសម្រាប់ស្ទាបស្ទង់ការកែច្នៃផលិតផល) កសិពាណិជ្ជកម្ម -គីមីជីវៈ ការតេស្តដោយញ្ញាណ។ អ្វីដែលមិនអាចខ្វះបានសម្រាប់អ្នករៀនមុខជំនាញនេះ គឺភាសាអង់គ្លេស ចាំបាច់ដើម្បីរៀនជំនាញនេះឲ្យបានល្អ ព្រោះមេរៀនភាគច្រើនជាភាសាអង់គ្លេស ហើយ ងាយស្រួលសម្រាប់មើលឯកសារផ្សេងៗដែលទាក់ទងនឹងចំណីអាហារ។
នីតា បានបញ្ជាក់ផងថា ពេលរៀនចប់ និស្សិតអាចនឹងចេះយល់ច្បាស់ពីការកែច្នៃចំណីអាហារ ដឹងពីសារធាតុគីមីដែលធ្វើឲ្យអាហារខូច និងការការពារ ចេះប្រើប្រាស់ប្រភេទនៃសំបកវេចខ្ចប់ទៅលើចំណីអាហារ ចេះកំណត់បរិមាណនៃការកែច្នៃផលិតផលឲ្យបានត្រឹមត្រូវ និងស្តង់ដារ យល់ច្បាស់ពីការប្រើសារធាតុគីមីលើអាហារ និងការប្រើប្រាស់សីតុណ្ហភាពកម្ដៅអាហារជាដើម៕
អត្ថបទ៖ ឌឿនចាន់ ថារី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ