Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ស្តារវិស័យសណ្ឋាគារដោយលើកលែងកាតព្វកិច្ចស្នើវាយតម្លៃចំណាត់ថ្នាក់

បានផុស

នៅ

ក្រសួងទេសចរណ៍ បានប្រកាសលើកលែងកតព្វកិច្ចស្នើសុំការវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្ម ស្នាក់នៅទេសចរណ៍ ចំពោះអាជីវកម្មស្នាក់នៅដែលជាប្រភេទសហគ្រាសធុនមធ្យម និងធុនតូចទាំងអស់ តាមសេចក្តីជូនដំណឹងលេខ ៣៦ សជណ.ហធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការលើកស្ទួយសហគ្រានធុនតូច និងមធ្យមលើកទី២ នាថ្ងៃទី ៨ សីហា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងទេសចរណ៍ ចំពោះការលើកលែងស្នើសុំវាយតម្លៃចំណាត់ថ្នាក់នេះ គឺដើម្បីជំរុញដល់ការបើកអាជីវកម្ម​ឱ្យមានដំណើរការឡើងវិញ បន្ទាប់ពីវិបតិ្តកូវីដ-១៩ បានលុកលុយអស់រយៈពេលជាច្រើនឆ្នាំមកនេះ ដោយសហគ្រាស អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅជាប់ពន្ធតូច និងមធ្យម មិនចាំបាច់ធ្វើការស្នើសុំវាយតម្លៃ ចំណាត់ថ្នាក់​នោះឡើយ។ ប៉ុន្តែ ប្រសិនបើប្រភេទអាជីវកម្មខាងលើចង់ធ្វើការវាយតម្លៃចំណាត់ថ្នាក់ អាចស្នើសុំដល់គណៈកម្មការ​រៀបចំនិងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (គ.រ.ច.) បានធម្មតា។

ចំណែកអាជីវកម្មស្នាក់នៅដែលជាសហគ្រាសធុនធ្ងន់ជាប់ពន្ធធំ គឺនៅតែធ្វើការស្នើសុំវាយ តម្លៃចំណាត់ថ្នាក់ជាធម្មតា ដោយគ្មានការលើកលែងនោះឡើយ៕ អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

លោក ឌួង ឆាយ
សន្តិសុខសង្គម១៧ ម៉ោង មុន

អាជ្ញាសាលាទុកពេល៧ថ្ងៃជាកំហិតឲ្យលោក ឌួង ឆាយ ប្រគល់កូនស្រីទៅអតីតភរិយា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្សី ច្រានចោលការអំពាវនាវឲ្យប្រគល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ទៅ​អ៊ុយក្រែន​វិញ

Sokha Hotels

ព័ត៌មានពេញនិយម