Connect with us

ព័ត៌មានជាតិ

តាមស្រាវជ្រាវឃាត់ខ្លួនជនល្មើស និងបញ្ជូនសំណុំរឿង ទន្ទ្រានយកដីរបស់រដ្ឋ ទៅសាលាដំបូង

បានផុស

នៅ

លោក សៅ វ៉ាន្នី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ ខេត្តកំពង់ធំ បានឱ្យដឹងនៅថ្ងៃទី ៨ ខែសីហានេះថា ខណៈនេះ មន្ត្រីជំនាញបានតម្រុយខ្លះៗហើយ និងកំណត់មុខសញ្ញាជនល្មើស ដើម្បីឃាត់ខ្លួន និងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តកំពង់ធំ ចាត់ការតាមច្បាប់ ក្នុងករណីទន្ទ្រានយកដីរដ្ឋជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចថ្នាលបណ្តុះកូនឈើ រដ្ឋបាលព្រៃឈើស្រុកសណ្តាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៅ វ៉ាន្នី បញ្ជាក់ថា រយៈពេលប្រមាណជាង ១ ខែនេះ ក្រុមជនល្មើសបានលួចយកកូនស្វាយចន្ទី ដំឡូង និងចេក ទៅដាំលើទីតាំងខាងលើ ហើយដីនោះមិនមែនជាដីដំណាំទេ គឺជាដីព្រៃឈើ។ លោកបញ្ជាក់ឱ្យដឹងថា ថ្នាល់បណ្តុះកូនឈើមានផ្ទៃដីជាង ៣ ហិកតា បង្កើតតាំងពីឆ្នាំ២០១១ មកម្ល៉េះ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ មានជនសង្ស័យ បានកាប់រានព្រៃហ៊ុមព័ទ្ធ ឈូសឆាយដីព្រៃ កាន់កាប់ដីព្រៃឈើ ហើយមន្ត្រីជំនាញបានទៅសំងំចាប់ជនល្មើសនោះ តែមិនបាន ក្រោយមកទៀតជនសង្ស័យបានលួចធ្វើរបង។

បន្ទាប់មកអាជ្ញាធរមានសមត្ថកិច្ចបានសុំយោបល់ព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ រហូតចុងឆ្នាំ២០២១ ក៏បានបង្កើតក្រុមការងារ មានភូមិ ឃុំ និងជំនាញដោយមានការសម្របសម្រួលដោយព្រះរាជអាជ្ញា ដើម្បីទៅរុះរើរបងដែលជនល្មើសបោះយកដីព្រៃឈើខាងលើនេះ ហើយជំនាញបានបញ្ជូនសំណុំរឿងទៅតុលាការហើយ ដោយដាក់បណ្តឹងជាអត្តសញ្ញាណជន។

ទាក់ទងករណីនេះ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកសណ្តាន់ បានឱ្យដឹងថា បញ្ហាខាងលើនេះ គឺមានបញ្ហាយូរណាស់មកហើយ តែខាងជំនាញរដ្ឋបាលព្រៃឈើថា ជាទីតាំងថ្នាលបណ្តុះកូនឈើ ក្នុងដែនរបស់ខ្លួនគ្រប់គ្រង៕

អត្ថបទ៖  ឈាង  មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម