ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រំឭកពីការចងលក្ខខណ្ឌតឹងរ៉ឹងលើការរើសកងទ័ព និងដំឡើងសក្ដិ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានចែករំលែកអំពីទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនឹងការដឹកនាំកងទ័ពជើងគោក។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលការណ៍ជ្រើសរើសកងទ័ពជើងគោកមាន២ ទី១បំពេញទ័ពសេរី គឺបណ្ដាអង្គភាពស្នើសុំសិទ្ធិប្រគល់ឱ្យតែបំពេញទ័ពសោធនយើងរើស ប៉ុន្តែចូលមកត្រូវមានលក្ខខណ្ឌពិតតែឱ្យអាទិភាពទៅលើសាច់ញាតិបង្កើតរបស់យោធិនដែលកំពុងបម្រើការងារ ប៉ុន្តែលោកបញ្ជាក់ថា លោកបានចងលក្ខខណ្ឌថាទី១ ត្រូវបំពេញការហ្វឹកហ្វឺនរយៈពេល ៣ ខែ ចប់ពីសាលាហ្វឹកហ្វឺនបឋម ៣ ខែ ទើបបានឱ្យចូល ហើយបញ្ជូនទៅតាមអង្គភាពតាមការចាត់តាំងរបស់កងទ័ពជើងគោក។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ បន្ទាប់ពីមានមតិមួយចំនួនបានលើកឡើងពីភាពតឹងរ៉ឹង ជុំវិញការជ្រើសរើសទ័ព ការផ្ទេរអង្គភាពទ័ព ការតែងតាំង និងការដំឡើងឋានន្តរស័ក្តិក្នុងកងទ័ពជើងគោក។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា រយៈពេល ២៤ ខែទើបអាចទទួលបានឱ្យស្នើសុំផ្ទេអង្គភាព បើចង់ស្នើសុំ អង្គភាពជើងគោកនឹងពិនិត្យ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត “ព្រោះបើមិនអញ្ចឹងហ្នឹង យើងនឹងទទួលហានិភ័យព្រោះមានស្ថាប័នមួយ គាត់បំពេញទ័ព ៤៨០ នាក់ ទៅវរសេនាតូចព្រំដែន១ ក្នុងរយៈពេល ២ ខែទ័ពគាត់បាត់អស់ ៦០ ភាគរយ ដោយសារសំណើរផ្ទេរពីអង្គភាពព្រំដែន មកគរជើនៅខាងលើ អត់ទេ អញ្ចឹងនរណាដែលចូលលើកនេះគឺ ២៤ ខែ បានឱ្យសិទ្ធិនៅក្នុងការសុំផ្ទេរ ហើយមិនមែនថា ឱ្យផ្ទេរស្វ័យប្រវត្តិទេ”។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបន្តថា លក្ខខណ្ឌ ចូលកងទ័ពគឺមិនឱ្យមានកាតព្វកិច្ចអ្វីទេដែលប៉ះពាល់ដល់ការងារ ឧទាហរណ៍ គាត់រៀនឆ្នាំទី២ គាត់សុំចូលដែរគឺមិនទាន់បានទេគឺតម្រូវឱ្យរៀនចប់។
លោក ហ៊ុន ម៉ាណែត “សំខាន់មួយទៀត ខ្ញុំចង់ឱ្យទាហានដែលចូលថ្មី ឱ្យតម្លៃកងទ័ព ព្រោះកងទ័ពមិនគ្រាន់តែជាក្របខណ្ឌមួយដាក់ក្នុងហោប៉ៅទុកទេ ចូលមកត្រូវបំពេញភារកិច្ចឱ្យតម្លៃកងទ័ពយល់ការលំបាក”។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបញ្ជាក់ថា រឿងឋានន្តរស័ក្ដិលើស្មាមិនសំខាន់ ហើយអ្វីដែលជំនាញក្នុងខ្លួន គឺតួនាទីភារកិច្ច និងការទទួលខុសត្រូវការងាររបស់ខ្លួន៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ