Connect with us

ព័ត៌មានជាតិ

ជនជាតិជប៉ុន ៣ រូប ផ្តល់ដី ១ កន្លែងដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ធ្វើសួនច្បារសាធារណៈ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា បំពាក់ជូនសប្បុរសជនជាជនជាតិជប៉ុន ៣ រូប ដែលបានផ្តល់ដីមួយកន្លែងសម្រាប់ធ្វើសួនច្បារសាធារណៈ ដែលមាន​ទី​ទាំង​នៅ​សង្កាត់​ចោមចៅ​ទី ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​នេះ​បាន​ធ្វើឡើង ​កាលពី​រសៀល​ថ្ងៃទី​ ០៨ ខែ​សីហា ឆ្នាំ​ ២០២២​ នេះ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ប្រភេទ មេដាយ​មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍ ចំនួន ​០៣​ គ្រឿង ត្រូវបាន​បំពាក់ជូន​ក្រុមគ្រួសារ​សព​លោក KOJ Kanzaki គឺ​លោកស្រី MICHIKO, Kanzaki និង​កូនបង្កើត ចំនួន​ ០២​ រូប​ទៀត គឺ​លោក SATOSHI Kanzaki និង​លោកស្រី YOKO Kanzaki ។

​ការប្រគល់​គ្រឿង​ឥស្សរិយយស​នេះ គឺ​ដើម្បីចូលរួម​ជាការ​លើកទឹកចិត្ត​និង​តបស្នង​ដល់​លោកស្រី មិ​ឈិ​កូ កាន់​ហ្សា​គិ (MICHIKO KANZAKI) ត្រូវជា​ភរិយា​និង​ជា​តំណាង​សន្តិ​ជន​របស់លោក កូ​ជិ កាន់​ហ្សា​គិ (KOJI KANZAKI) ដែល​បានផ្តល់​ដី​សម្រាប់ធ្វើ​សួនច្បារ ស្ថិតនៅ​ភូមិ​ល្វា និង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យកមក​ប្រាស់​ប្រាស់​ជា​ប្រយោជន៍​សាធារណៈ​។

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ ដី​សួនច្បារ​មួយកន្លែង​ខាងលើនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ស្ថាបនា​ឡើង​អោយ​ក្លាយជា​កន្លែង​កម្សាន្ត​សាធារណៈ មាន​សួនច្បារ មាន​ដើមឈើ កន្លែង​ហាត់ប្រាណ មាន​ជា​ផ្លូវ​សម្រាប់​ធាក់​កង់ ជាមួយ​កសាង​ជា​ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន​ទៀត ដូចជា​រៀបចំ​ជា​បន្ទប់ទឹក​សាធារណៈ ការកាយ​ប្រឡាយ​បង្ហូរទឹក​ជាដើម​។ ចំពោះ​សួនច្បារ​មួយកន្លែង​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យ​ជំនាញ​ចុះ​សិក្សា​រួចរាល់​ហើយ ក្រោយពី​ស្ថាបនា​រួចរាល់ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អញ្ជើញ ក្រុមគ្រួសារ​សព​លោក KOJ Kanzaki គឺ​លោកស្រី MICHIKO, Kanzaki ព្រមទាំង​កូនបង្កើត មក​ពិនិត្យ​ជាថ្មី​។

​លោក ឃួ​ង ស្រេង ក៏បាន​ថ្លែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះក្រុមគ្រួសារ​សព​លោក KOJ Kanzaki ដែល​បាន​បរិច្ចាគ ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដើម្បី​ជួយ​កសាង និង​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែមាន​ភាពស្រស់​បំព្រង​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម