ព័ត៌មានជាតិ
ផ្លូវក្រាលកៅស៊ូ ៦ខ្សែ នៅក្រុងបាត់ដំបង ចាប់ផ្តើមលេចចេញរូបរាងជាបណ្តើរៗហើយ
ផ្លូវសំបុកមាន់ក្នុងក្រុងបាត់ដំបង ៦ ខ្សែ ត្រូវបានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់មួយចំនួនហើយ ដោយឡែកមួយចំនួនទៀតក៏កំពុងស្ថាបនាជាបណ្តើរៗដែរ បន្ទាប់ពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវ ៦ ខ្សែ និងជួសជុលផ្លូវសំបុកមាន់ក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ។

គួរបញ្ជាក់ថា កាលពីខែមករាដើមឆ្នាំនេះ ឯកឧត្តមអភិបាលខេត្ត បានបើកការដ្ឋានស្ថាបនា និងជួសជុលផ្លូវ ៦ ខ្សែ ព្រមទាំងផ្លូវសំបុកមាន់ក្នុងក្រុងបាត់ដំបង ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ ដោយផ្លូវទាំងអស់នេះ ត្រូវប្រើប្រាស់ប្រភេទកៅស៊ូ DBST និងគែមបេតុង។ បច្ចុប្បន្ននេះ សមិទ្ធផលផ្លូវក្នុងក្រុងបាត់ដំបង បានចាប់ផ្ដើមចេញរូបរាងជាបណ្ដើរៗហើយ បន្ទាប់ពីធ្វើការជួសជុលនិងសាងសង់រួច ជាក់ស្ដែងសម្រាប់កំណាត់ផ្លូវលេខ ៥២៦ ដែលមានទីតាំងចាប់ពីសួនព្រែកមហាទេព ដល់ផ្លូវលេខ ៥១៥ (ផ្លូវទៅវត្តពោធិវង្ស) ដែលមានប្រវែង ១.១៦៥ ម៉ែត្រ ទទឹង១០ ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ DBST ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ត្រូវបានសម្រេចជាស្ថាពរ និងកំពុងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ឬដឹកជញ្ជូនផងដែរ។


ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ធ្លាប់បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងទាំងអស់ សុំមេត្តាអធ្យាស្រ័យ និងមានការអត់ធ្មត់ចំពោះការកសាងផ្លូវក្នុងក្រុងមួយចំនួន ដោយសាររដ្ឋបាលខេត្តត្រូវទុកពេលវេលាឱ្យគម្រោងគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី ២ ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការស្ថាបនាប្រព័ន្ធលូរំដោះទឹកកខ្វក់រួចរាល់សិន ទើបរដ្ឋបាលខេត្តបាត់ដំបងនឹងធ្វើការជួសជុល ឬសាងសង់ផ្លូវដែលរងការខូចខាតក្នុងក្រុងជាបន្តបន្ទាប់ទៀត ដើម្បីជៀសវាងកុំឱ្យធ្វើផ្លូវហើយរួចធ្វើលូតាមក្រោយ ធ្វើឱ្យខាតបង់ពេលវេលា និងចំណាយថវិកាច្រើនផងដែរ៕


អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត