ព័ត៌មានជាតិ
បង្ក្រាបបទល្មើសនេសាទនៅកំពង់ឆ្នាំងបំផ្លាញចោលរបាំងសាច់អួន ១៣ កន្លែង
សមត្ថកិច្ចចម្រុះរួមមានខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបសហការជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលនៅចំណុចបឹងបួនមុំចំណុចនគរទ្វីប និងចំណុចព្រែកស្ទឹងសណ្ដែក ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង ដោយបំផ្លាញចោលរបាំងសាច់អួនខុសច្បាប់ ១៣កន្លែង មានប្រវែង ៥៩០ម៉ែត្រ និងឧបករណ៍នេសាទមួយចំនួនទៀត។

សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថា ការចុះប្រតិបត្តិការនៅក្នុងភូមិសាស្រ្តខាងលើនេះ បានប្រើប្រាស់កម្លាំងសរុប ២២ នាក់ ប្រើប្រាស់មធ្យោបាយកាណូតស្មាច់ ០៥គ្រឿង។
ជាលទ្ធផល បានចាក់លែងលៀសក្នុងទន្លេធម្មជាតិវិញ ចំនួន ៨១ បេ ស្មើនិង ៤០៥០គីឡូក្រាម, ឃាត់ចាប់ និងគោយន្ត ចំនួន២គ្រឿង ករណីដឹកជញ្ជូនលៀសគ្មានលិខិតអនុញ្ញាត, បំផ្លាញចោលរបាំងសាច់អួន១ ករណីមាន០៩កន្លែង មានប្រវែង ៤៦០ម៉ែត្រ, លូសាច់អួនចំនួន០៩ មាត់, បំផ្លាញចោលរបាំងស្បៃមុងចំនួន២ ករណី ០៤កន្លែង មានប្រវែង១៣០ ម៉ែត្រ, លូស្បៃមុងចំនួន ០៤ មាត់, បង្គោលចំនួន៣២០ ដើម និងចាក់លែងត្រីចម្រុះចំនួន២៥គី ឡូចូលក្នុង ទន្លេធម្មជាតិវិញ។

សមត្ថកិច្ចជលផលសូមអំពាវនាវផងដែរដល់ប្រជានេសាទទាំងអស់សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទដែលធ្វើឱ្យបាត់បង់ពូជពង្សមច្ឆាជាតិនិងក៏ត្រូវប្រឈមនឹងការបង្ក្រាបបំផ្លាញចោល ពីសមត្ថកិច្ចចម្រុះ ដោយមិនមានការលើកលែងឱ្យឡើយ៕


អត្ថបទ៖ ឈៀង ថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ