ព័ត៌មានជាតិ
ត្រីប៉ាសេអ៊ី ដែលមានតម្លៃថ្លៃ កំពុងមានបរិមាណថយចុះជាងមុន
ត្រីប៉ាសេអ៊ី ជាប្រភេទត្រីកម្រនៅខេត្តស្ទឹងត្រែង ត្រូវបានអ្នកនេសាទ និយាយថា មានបរិមាណថយចុះជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យត្រីប្រភេទនេះ មានតំលៃខ្ពស់នៅលើទីផ្សារ ហើយមានតែអ្នកធូរធារប៉ុណ្ណោះទើបមានលទ្ធភាពទិញទៅបរិភោគ។
លោក សួស ចាន់ថន ប្រជានេសាទ នៅឃុំកោះស្នែង បាននិយាយថា ត្រីប៉ាសេអ៊ី ជាប្រភេទត្រី ដែលគេនិយមចូលចិត្តជាងគេនៅខេត្តស្ទឹងត្រែង តែពេលបច្ចុប្បន្នប្រជានេសាទ នេសាទពុំសូវបានឡើយ ទោះដល់រដូវហើយ ក៏នៅតែពុំសូវសំបូរ ព្រោះតែប្រជានេសាទមួយចំនួនប្រើឧបករណ៍នេសាទខុសច្បាប់ ធ្វើឱ្យបរិមាណត្រីថយចុះជារៀងរាល់ឆ្នាំ។
លោកបន្តថា ជារៀងរាល់ថ្ងៃលោកបានចុះនេសាទ នៅតាមដងទន្លេក្នុងមួយថ្ងៃអាចរកត្រីបានចាប់ពី ៣ គីឡូទៅ៥គីឡូ ហើយថ្ងៃខ្លះស្ទើរតែរកមិនបាន ហើយបើនេសាទបានត្រីប៉ាសេអ៊ីមួយ ឬពីរនោះ ក៏មិនហ៊ានយកមកធ្វើម្ហូបទេ គឺយកទៅលក់នៅលើទីផ្សារ ព្រោះមានតម្លៃខ្ពស់។

អាជីវករ អ្នកស្រី ស៊ុន អូន ជាអ្នកលក់ត្រីនៅលើទីផ្សារស្ទឹងត្រែង បាននិយាយថា ឆ្នាំនេះ ត្រីប៉ាសេអ៊ីមានបរិមាណថយចុះ ហើយក្នុងមួយថ្ងៃគាត់ទិញបាន ចាប់ពី២ក្បាល ដល់៥ ទៅ៦ក្បាលប៉ុណ្ណោះ។
ត្រីដែលមានទម្ងន់ ៧ខាំ ទិញតម្លៃមួយគីឡូ ៨ម៉ឺនទៅ១០ ម៉ឺន លក់ចេញ១២ម៉ឺន និងចាប់ពីជាង ១គីឡូទិញ១៦ម៉ឺន លក់ចេញ២០ម៉ឺន និងចាប់ពីជាង ២គីឡូ ទិញ២៤ម៉ឺន លក់ចេញមួយគីឡូតម្លៃពី២៨ម៉ឺនរៀល។
លោកស្រីបន្តថា ត្រីប៉ាសេអ៊ី ភាគច្រើនគេទិញយកទៅផ្ញើបងប្អូននៅភ្នំពេញ និងបោះទៅតាមហាងធំៗហើយអ្នកដែលមានជីវភាពខ្សត់ខ្សោយពុំមានលទ្ធភាពស្គាល់រសជាតិត្រីនេះឡើយ គឺមានតែអ្នកមានជីវភាពធូរធារប៉ុណ្ណោះ។

ជុំវិញបរិមាណត្រីថយចុះនេះ លោក ទុំ នីរ៉ូ ខណ្ឌរដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាសហគមន៍និងអាជ្ញាធរមូលដ្ឋាន ឱ្យជួយការពារពូជត្រីសំខាន់ៗជាពិសេសត្រីប៉ាសេអ៊ី និងត្រីដទៃទៀត នៅទន្លេមេ គង្គលើ ឲ្យនៅគង់វង្ស ដើម្បីធ្វើឲ្យធនធានមច្ឆជាតិ សំបូរបែបឡើងវិញ សម្រាប់បំពេញសេចក្ដីត្រូវការទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅទន្លេមេគង្គលើ មានពូជត្រីសំខាន់រស់នៅ ដូចជា ត្រីខ្លា-ត្រីរមាស-ត្រីអំបូង-ត្រីខ្សា-ត្រីស្ទក់- ត្រីត្រសក់- ត្រីប៉ាសេអ៊ី -ត្រីប៉ាវ៉ាមុខ២- ប៉ាវ៉ាមុខ១ -ត្រីក្រាយ- ត្រីក្របី -ត្រីត្រម៉ម -ត្រីត្រចៀកដំរី- ត្រីនាគ -ត្រីបោះត្រា-ត្រីស្រោមដាវ -ត្រីក្លាំងហាយ-ត្រីបបែលយក្ស-ត្រីកេស-ត្រីព្រួល-ត្រីក្អែក-និងត្រីផ្សោត ជាដើម ។ពពួកត្រីទាំងនេះធ្លាប់ សំបូរបែបនៅខេត្តស្ទឹងត្រែង តែបច្ចុប្បន្នកំពុងប្រឈមទៅនឹងការផុតពូជ៕
អត្ថបទ ៖ ងិន លីម

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង