ព័ត៌មានជាតិ
កាន់តំណែងមិនបានមួយឆ្នាំ លោក សុខ លូ សាងស្នាដៃធំៗ ៤ ផ្លាស់ប្តូរមុខមាត់ខេត្តបាត់ដំបង
លោក សុខ លូ បានផ្លាស់មកដឹកនាំខេត្តបាត់ដំបងនៅឆ្នាំ២០២១។ អតីតអភិបាលខេត្តកំពង់ធំ ដែលផ្លាស់មកដឹកនាំនៅខេត្តបាត់ដំបង ដែលគេដឹងថាជាស្រុកកំណើតផ្ទាល់របស់លោកផងនោះ រយៈពេលមិនដល់មួយឆ្នាំក្នុងមុខដំណែង លោកបានសាងស្នាដៃដ៏លេចធ្លោអភិវឌ្ឍខេត្ត តាមរយៈការរំលេចបានសមិទ្ធផលថ្មីៗមួយចំនួន។

បើកយុទ្ធនាការកាត់សំយ៉ាបផ្ទះមិនរៀបរយក្នុងតំបន់អភិរក្សក្រុងបាត់ដំបង
សោភ័ណភាពនៃតំបន់អភិរក្សក្រុងបាត់ដំបង ចាប់ផ្ដើមលេចចេញនូវរូបរាងជាបណ្ដើរៗ ក្រោយរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលក្រុងបាត់ដំបង បានបើកយុទ្ធនការក្នុងការកាត់សំយ៉ាបផ្ទះ និងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មធំៗ ដែលបិតបាំងអគារបុរាណនៅក្នុងតំបន់អភិរក្សដែលមានអាយុកាលរាប់សិបទស្សវត្សន៍មកនេះ។


ការចុះរៀបចំឱ្យពលរដ្ឋដែលមានលំនៅឋាននិងអាជីវកម្ម ក្នុងតំបន់អភិរក្សនៃក្រុងបាត់ដំបង ដែលមានចំនួនជាង ៨០០ខ្នងផ្ទះ រុះរើសំយ៉ាបនិងស្លាកយីហោចេញ ដោយមានការចូលរួមសហការយ៉ាងផុលផុសពីប្រជាពលរដ្ឋ។
បើតាមរដ្ឋបាលខេត្តបាត់ដំបង មកដល់ពេលនេះការងារសម្រេចបានជាង ៨០ ភាគរយ ហើយអាជ្ញាធរខេត្តបាត់ដំបងនឹងបន្តធ្វើការរៀបចំសោភ័ណភាពជាជំហានៗនាពេលបន្តបន្ទាប់ទៀត ដោយអនុវត្តតាមគំរូប្លង់ដើម្បីឱ្យក្រុងមានសោភ័ណ្ឌភាព អាចប្រកួតប្រជែងជាទីក្រុងស្អាតអាស៊ានផងដែរ។
ហាមរថយន្តដឹកទំនិញធុនធ្ងន់ ដឹកទំនិញចូលក្នុងក្រុងបាត់ដំបង
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំជាថ្មីដល់អាជ្ញាធរមានសមត្ថកិច្ចបង្រ្កាបឱ្យបានចំពោះរថយន្តដឹកទំនិញធុនធ្ងន់ដែលចូលក្នុងក្រុងបាត់ដំបង ធ្វើឱ្យមានការខូចខាតដល់ផ្លូវក្នុងក្រុង បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅក្នុងក្រុងផង ជាពិសេសធ្វើឱ្យខូចសណ្ដាប់ធ្នាប់ក្នុងក្រុងផង។

លោកសុខ លូ បានមើលឃើញ កន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នកប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនទំនិញលើសទម្ងន់ និងប្រើប្រាស់រថយន្តធុនធ្ងន់ទៀត បណ្ដាលឱ្យខូចខាតផ្លូវថ្នល់ក្នុងក្រុងអស់ជាច្រើន ដែលធ្វើឱ្យបាត់បង់ថវិកាជាតិក្នុងការជួសជុលផ្លូវក្នុងក្រុងកាន់តែច្រើន។ រដ្ឋបាលខេត្តបានធ្វើការសម្របសម្រួលទុករយៈពេលយ៉ាងយូរ ០១ ឆ្នាំ គិតចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រហូតដល់បំណាច់ខែមេសា ឆ្នាំ ២០២៣ ផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅនៅខាងក្រៅក្រុង បើពុំនោះទេរដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ នូវរាល់ការដឹកជញ្ជូនទំនិញដោយប្រើប្រាស់រថយន្តធុនធ្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ដែលបានកំណត់។
ប្រមូលជនអនាថាទៅមណ្ឌលអប់រំ
ផ្តើមចេញពីការរៀបចំកែលម្អសោភ័ណភាពទីក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងទេសចរណ៍ រដ្ឋបាលខេត្តបាត់ដំបងបានបើកយុទ្ធនាការធ្វើការចុះប្រមូលក្រុមជនដែលមានសតិមិនគ្រប់ ឬឆ្កួត អ្នកបែកថ្នាំ មុខសញ្ញាញៀនថ្នាំ ញៀនកាវ ជនអនាថា ដែលដើរដេកតាមសួនច្បារ តាមគល់ឈើ យកទៅមណ្ឌលជាតិស្តារនីតិសម្បទា។


ក្រោយការចង្អុលបង្ហាញពីលោក សុខ លូ បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបងប្រមូលឱ្យអស់ជនអនាថា ជនញៀនថ្នាំ ជនដែលមានសតិមិនគ្រប់ដើម្បីរក្សារបៀបរៀបរយ មិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកទស្សនា។
រៀបចំវេទិកាអុំទូកខេត្តបាត់ដំបង
សមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ខេត្តបាត់ដំបងក្រោមស្នាដៃរបស់លោក សុខ លូ គឺការរៀបចំវេទិកាអុំទូកខេត្តបាត់ដំបង ដែលនឹងលេចរូបរាងនៅពេលខាងមុខឆាប់ៗនេះ។ វេទិកាអុំទូកខេត្តបាត់ដំបងនេះ នឹងសាងសង់រួចរាល់នៅមុនពេលពិធីអុំទូកខេត្ត នៅថ្ងៃបុណ្យចេញព្រះវស្សា ឆ្នាំ២០២២ ខាងមុខនេះ។


វេទិកាអុំទូកខេត្តបាត់ដំបង មានបណ្តោយប្រវែង ៣៧ម៉ែត្រ ទទឹង ១៨ម៉ែត្រ និងកម្ពស់ ១៨.៣៥ ម៉ែត្រ មានហោជាង ៤ទិស និងមានជណ្តើរ២ចុះឡើងសងខាងមុខវេទិកា ព្រមទាំងអាចផ្ទុកភ្ញៀវ និងអ្នកចូលរួមបានប្រមាណជិត ៤០០ នាក់ ។
ក្រៅពីនេះ ការស្តារហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ គឺជាគោលដៅអាទិភាពរបស់រដ្ឋបាលខេត្តបាត់ដំបងក្រោមការគ្រប់គ្រងរបស់ លោក សុខ លូ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងទីក្រុងស្អាតកម្រិតអាស៊ាន ទាក់ទាញទេសចរឱ្យបានកាន់តែច្រើនឡើង៕
ចុចអានបន្ត៖ ស្វែងយល់ពីជីវប្រវត្តិលោក សុខ លូ អភិបាលខេត្តបាត់ដំបង

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?