ព័ត៌មានជាតិ
ក្រសួងកំពុងរៀបចំបញ្ជូនសម្បត្តិវប្បធម៌ខ្មែរ ៣០ រូប ពីសហរដ្ឋអាមេរិកមកមាតុប្រទេសវិញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីដឹកបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន ៣០ រូប ពីសហរដ្ឋអាមេរិក ត្រឡប់មកកម្ពុជាវិញ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា “យើងពិតជាមានសេចក្ដីរំភើបទទួលស្វាគមនៃការវិលត្រឡប់មកវិញនូវមរតកដ៍ល្អឯកទាំងនេះ ដែលជាព្រលឹងបុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឱ្យភាពរុងរឿងនៃចក្រភពខ្មែរ។
លោកស្រីបន្តថា “ការបញ្ជូនមកវិញនេះគឺអាចសម្រេចទៅបាន ដោយសារកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក។
សម្បត្តិវប្បធម៌ខ្មែរចំនួន ៣០ រូប នឹងត្រូវបញ្ជូនពីសហរដ្ឋអាមេរិកមកម្ពុជាវិញ ខណៈវត្ថុទាំងនោះ ជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់វត្ថុបុរាណដោយខុសច្បាប់ ដែលត្រូវបានរឹបអូសដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិក។ សម្បត្តិវប្បធម៌ខ្មែរចំនួន ៣០ រូប នោះមានរូបបដិមាសំខាន់ៗមួយចំនួន ផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដូចជារូបចម្លាក់ ព្រះស្កន្ទគង់លើក្ងោក និងព្រះគណេស ដែលត្រូវបានលួចចេញពីប្រាសាទកោះកេរ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា២ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល