ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី៨សីហា ប.ស.ស បានផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនដល់កម្មករជិត៣០ម៉ឺននាក់
គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នេះ ក្រុមការងារ ប.ស.ស បានចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនដល់បងប្អូនកម្មករនិយោជិតប្រមាណជិត៣០ម៉ឺននាក់ ស្មើនឹង ៦២៩ លើក ។
យោងតាមរបាយការណ៍ស្ដីពីយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនបានឱ្យដឹងថា ប.ស.ស. បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនកម្មករនិយោជិតធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ។
ក្រុមការងារ ប.ស.ស.បានចាប់ផ្តើមបើកយុទ្ធនាការផ្សព្វផ្សាយរបបផ្នែកប្រាក់សោធនដល់កម្មករនិយោជិតនៅក្នុងសប្តាហ៍ ទី៣ នៃខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីបានផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធរួមមានសហជីពមន្ត្រីក្រសួងនិងនិយោជកចំនួន ៥លើករួចមក។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស បានមានប្រសាសន៍ថា ប.ស.ស
បានបែងចែកក្រុមការងារផ្សព្វផ្សាយនេះជា៨ក្រុម ដោយក្នុងមួយក្រុមមាន១០នាក់ រួមមានអ្នកផ្សព្វផ្សាយ និងអ្នកទំនាក់ទំនងតាមរោងចក្រសហគ្រាសក្នុងនោះមាន៤ក្រុមចុះផ្សព្វផ្សាយនៅរាជធានីភ្នំពេញនិង៤ក្រុមទៀតចុះនៅតាមខេត្ត។
លោកបានបន្តថា ការព្វផ្សព្វផ្សាយនេះ គឺផ្តោតទៅលើរោងចក្រសហគ្រាសនៅតាមតំបន់សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសពិសេស តំបន់ដែលរោងចក្រសហគ្រាសច្រើនដោយធ្វើយ៉ាងណាបញ្ជ្រាបរបបសន្តិសុខសង្គមផ្នែកសោធននេះដល់កម្មករឱ្យបាន៨០ភាគរយនៃកម្មករសរុបរបស់ ប.ស.ស. ប្រមាណ១លាន៤សែននាក់នៅក្នុងរយៈពេល៩០ថ្ងៃចាប់ពីខែកក្កដានេះ រហូតដល់ដំណាច់ខែកញ្ញា មុននឹងអនុវត្តរបបនេះជាផ្លូវការនៅថ្ងៃទី១តុលា ឆ្នាំ២០២២ ហើយកម្មករនិយោជិតនិងនិយោជកនឹងចាប់ផ្តើមបង់វិភាគទានចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ។
គួរបញ្ជាក់ថា របបសន្តិសុខសង្គមផ្នែកសោធននេះតម្រូវឱ្យកម្មករនិយោជិតត្រូវបង់វិភាគទាន២ភាគរយនិងនិយោជកបង់២ភាគរយ។ ប៉ុន្តែកម្មករនឹងទទួលបានប្រាក់១០០ភាគរយពេលដល់ពួកគាត់មានអាយុ៦០ដែលត្រូវចូលនិវត្ត៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?