ព័ត៌មានជាតិ
ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ
មន្ត្រីនាំពាក្យខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។
ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រចុះប្រចាំការ និងធ្វើការកាយស្ដារពពួកវារីរុក្ខជាតិ ដែលកកស្ទះនៅមុខទ្វារទឹកទំនប់អាងទឹកតាម៉ុក ដើម្បីរំដោះបរិមាណធារទឹកហូរទៅផ្នែកខាងក្រោមបានលឿន ក្នុងខណៈពេលមានភ្លៀងធ្លាក់ នាថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២២ ក្នុងកម្រិតកម្ពស់ ១០៧,៥ មម ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង។
លោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៩ ខែសីហានេះថា មកដល់ពេលនេះ ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក នូវមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ហើយនៅចំពោះមុខមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានដាក់គ្រឿងចក្រវែកមុខទឹកដែលមានស្លែរ និងសំរាមជាដើម ដើម្បីឲ្យទឹកបានហូរលឿន។
ដោយសារខេត្តឧត្តរមានជ័យ នៅជាប់ព្រំដែនប្រទេសថៃ ហើយនៅព្រំដែនមានទីតាំងខ្ពស់ ដូច្នេះនៅពេលភ្លៀងធ្លាក់ប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យទឹកហូរចូលតាមបណ្ដាបឹងៗនានា នៅក្នុងខេត្តឧត្ដរមានជ័យ។ នេះបើតាមឲ្យដឹងពីលោក ឌី រ៉ាដូ ដដែល។
លោកអភិបាលរងខេត្តឧត្តរមានជ័យ បានឲ្យដឹងបន្តថា អាជ្ញាធរខេត្តរបស់លោក បានត្រៀមខ្លួនរួចហើយ ដើម្បីជួយ សង្រ្គោះប្រជាពលរដ្ឋនៅពេលមានទឹកជំនន់កើតឡើង ដោយសារខេត្តមានគណៈកម្មការគ្រោះមហន្តរាយ។ លោកថា «យើងបានត្រៀមលក្ខណៈអស់ហើយ ដោយសារខេត្តយើងមានគណៈកម្មការគ្រោះមហន្តរាយ បើសិនជាករណីមានអីប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ គឺថាយើងគណៈកម្មការគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ដើម្បីត្រៀមជួយបងប្អូនប្រជាពលរដ្ឋ»។
តែទោះជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ មិនទាន់មានទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅឡើយទេ។ នេះបើតាមលោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ ដដែល៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?