Connect with us

ព័ត៌មានជាតិ

ទឹកទន្លេនៅ​ភាគឦសាន​ឡើងជិត​ដល់ចំណុច​ប្រកាស​អាសន្ន​​​ អាជ្ញាធរអំពាវនាវ​ឱ្យពលរដ្ឋ​ត្រៀម​រកទីទួលសុវត្ថិភាព​

បានផុស

នៅ

​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់​នៅតាមដងអូរ ទន្លេ និងតំបន់ទំនាបងាយប្រឈមនិងជំនន់ទឹកភ្លៀង ដោយសាររយៈ​ពេលប៉ុន្មាន​ថ្ងៃមកនេះ ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាប្រចាំ ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានស្មារតីយក​ចិត្តទុក​ដាក់ ​អំពីសុវត្ថិភាពក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ និងកុមារ​ ចៀសវាងរងគ្រោះ​ថ្នាក់​ដោយជាយថាហេតុផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងករណីមានតម្រូវការចាំបាច់ សូមទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋាន​នៅតាមទីកន្លែង​រៀងៗ​ខ្លួន។

​លោក អ៊ុ វណ្ណា ប្រធានមន្ទីរធនធានទឹកខេត្តរតនគិរី បានឲ្យកម្ពុជាថ្មី ដឹងតាមប្រព័ន្ធទូរស័ព្ទ​នៅព្រឹក​ថ្ងៃទី៩ ខែសីហាថា ក្នុងនោះទឹកទន្លេមិនទាន់លិចផ្ទះរបស់​ប្រជាពលរដ្ឋដែលរស់​នៅតាមដងទន្លេ​នៅ​ឡើយទេ នៅសល់តែ២ម៉ែត្រទៀតទេ និងប្រកាសអាសន្នហើយ។

លោកបានបញ្ជាក់ថា សូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសជម្លៀស​សត្វ​ពាហ​នៈ ទៅទីទួលសុវត្ថិភាព៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម