Connect with us

ព័ត៌មានជាតិ

ឧបាសិកា ពេន យុត ម្ដាយក្មេករដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលមរណភាពក្នុងវ័យ ៩២ ឆ្នាំ

បានផុស

នៅ

ឧបាសិកា ពេន យុត ម្ដាយក្មេក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលមរណភាព ក្នុងជន្មាយុ ៩២ ឆ្នាំ ដោយរោគាពាធនៅថ្ងៃទី ៩ ខែសីហា ២០២២។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ អតីតព្រឹទ្ធបុរសនៃមហាវិទ្យាល័យ​ឱសថសាស្ត្រ និងជាសាស្ត្រាចារ្​យមហាបរិញ្ញានៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ កុសលចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ត្រូវជាម្តាយបង្កើតជាទីស្រឡាញ់នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២ ដោយជរាពាធ។ សូមគោរពឧទ្ទិសវិញ្ញាណខន្ធមហាឧបាសិកាបានសុខស្ងប់ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម