ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ លើកឡើងថា តំបន់ឈូសឆាយនៅភ្នំតាម៉ៅ គួរដាំដើមឈើ ហើយបង្កើតជា ឧទ្យានឈើប្រណិតក្បែររាជធានី
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ក្រោយពីមានការឈូសឆាយនៅភ្នំតាម៉ៅ គួរបញ្ឈប់ការឌឺដងគ្នា រួចដាំដើមឈើនៅកន្លែងនោះឡើងវិញ។ លោកថា តំបន់នោះ អាចឧទ្ទិសជាឧទ្យានដើមឈើប្រណិតធម្មជាតិក្បែររាជធានីភ្នំពេញ ផ្តល់ភាពងាយស្រួលដល់ប្រជាជនទៅលេងកម្សាន្ត និងស្រូបខ្យល់អាកាសបរិសុទ្ធ ដើម្បីកាត់បន្ថយភាពតានតឹងក្រោយសម្រាកពីការងារ។
លោក យង់ ពៅ បានលើកឡើងថា ការដាំដើមឈើនៅកន្លែងឈូសឆាយក្នុងតំបន់ភ្នំតាម៉ៅឡើងវិញនេះ មានសារៈសំខាន់ពីរ គឺទី១ ក្រោយពីដាំរួចឈើចាប់ផ្តើមធំ អាចបង្កើតឱ្យក្លាយជាឧទ្យានធម្មជាតិមួយក្បែររាជធានីភ្នំពេញ សម្រាប់ឱ្យអ្នកដែលរស់នៅភ្នំពេញបានទៅកម្សាន្តនៅទីនោះ។ ទី២ កាលដែលសម្បូរដើមឈើច្រើននៅក្បែរទីក្រុង ក៏ជួយធ្វើឱ្យមានការស្រូបយកអុកស៊ីសែនពីធម្មជាតិ រួចបំភាយអុកស៊ីសែនទាំងនោះមកភ្នំពេញ កាត់បន្ថយកម្តៅក្នុងរាជធានីភ្នំពេញបានខ្លះដែរ។

លោកបានសំណូមពរថា៖ “ខ្ញុំសូមឧទ្ទិសការលុបចោល ការវិនិយោគបុរីនៅទីនោះ ទៅជាកន្លែងអភិរក្សសួនឧទ្យានឈើប្រណិតខ្មែរ។ នេះជារឿងល្អមួយសម្រាប់បរិស្ថាន សម្រាប់ជាតិយើង។ វាល្អអញ្ចឹងវិញ ចឹងយើងយកឈើប្រណិតទៅដាំកន្លែងគេឈូសឆាយហើយ ចឹងវាទៅជាឧទ្យាននៃឈើប្រណិតហើយ”។

ទន្ទឹមនឹងនោះ លោកក៏បានបដិសេធដល់ការរិះគន់មួយចំនួនដែលនិយាយថា ប្រភេទឈើធ្នុង ឬឈើប្រណិតដែលមានគម្រោងដាំនៅភ្នំតាម៉ៅឡើងវិញត្រូវការចំណាយពេល ២០ ទៅ ៣០ឆ្នាំក្នុងធំធាត់នោះគឺមិនពិតឡើយ។ ចំពោះឈើប្រភេទនេះត្រូវការរយៈពេលតែ ៥ឆ្នាំប៉ុណ្ណោះ នឹងឃើញលទ្ធផលប្លែកភ្នែក ប្រសិនបើគ្មានការរំខាន ឬបំផ្លាញឈើទាំង នោះ ឈើប្រភេទនេះងាយស្រួលដាំ ហើយក៏ងាយស្រួលដុះដូចគ្នា។ ចំណែកឈើដែលត្រូវការរយៈពេលយូរក្នុងការលូតលាស់ មានតែប្រភេទឈើបេង ឈើក្រញូងប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលដែលលោកថ្លែងបែបនេះ បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចេញមិនឱ្យមាននូវការអភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុនឯកជនមួយ ព្រមទាំងសំណូមពរឱ្យមានការដាំដើមឈើឡើងវិញនៅភ្នំតាម៉ៅ។ ប៉ុន្តែ ក៏មានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋជុំវិញបញ្ហានេះ ទោះបីមានការកែប្រែឱ្យកាន់តែមានភាពល្អប្រសើរយ៉ាងណាក្តី៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ