Connect with us

ព័ត៌មានជាតិ

ស្រ្ដីមានកូនតូច ត្រូវបានយោគយល់ពីសាលាខេត្តកំពង់ធំ ក្នុងការបំបៅដោះកូនក្នុងម៉ោងធ្វើការ

បានផុស

នៅ

សាលាខេត្តកំពង់ធំ បានរៀបចំបន្ទប់មួយ សម្រាប់ស្ដ្រីជាមន្ដ្រីរាជការ អាចចូលមើលថែកូន និងបំបៅដោះកូនបានដោយផ្ទាល់ ដើម្បីជំរុញឲ្យកូនបានបៅទឹកដោះម្ដាយគ្រប់គ្រាន់។

អ្នកស្រី ​ស៊ិ​ន​ ស៊ីផាន ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្តកំពង់ធំ បានមាន​ប្រសាសន៍ថា ​ស្ត្រីក៏មាន​តួនាទី​ជា​មន្ត្រីរាជការ​ដែលមាន​សមត្ថភាព​អាចធ្វើ​ការ​ក្នុង​ស្ថាប័ន​នានា ទោះ​ជាមាន​កូនតូចៗ​ក្តី ក៏ស្ត្រី​អាច​ចូលរួមចំណែក​ក្នុង​ការកសាង​ធ្វើ​ការងារ​សង្គម​ដូចជា​បុរស​ដែ​រ។ អ្នកស្រី​ប្រធាន​មន្ទីរ​ឲ្យ​ដឹងថា​ ខ្ញុំ​តែងតែ​ផ្ដល់ឱកាស​ដល់​ស្ត្រីៗ​យើង​ដែល​បំបៅកូន​ដោយ​ទឹកដោះ ​ពេលដែល​ស្ត្រី​រវល់​ធ្វើ​ការងារ​ច្រើន កាលណា​កូន​ឃ្លាន​ស្ត្រី​តែងតែ​ទៅ​បំបៅ​ដោះ​កូន ដោយ​ទឹកដោះ​ម្ដាយ​ផ្ទាល់ នៅ​បន្ទប់​ដែល​យើង​មាន​រៀបចំ​ទុក​ឲ្យ​បំបៅកូន ឃើញថា​ស្ត្រី​មានការ​យល់ដឹង​ច្រើន​ហើយ អំពី​អត្ថប្រយោជន៍​ទឹកដោះ​ម្ដាយ គឺ​ល្អជាង​ទឹកដោះគោកំប៉ុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី​បញ្ជាក់ថា​ ទាក់ទង​នឹង​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ ដែល​រៀបចំ​ដោយ​អង្គការ​Hellen Keller បាន​បើក​បង្រៀន​ទាំងស្រីនិងបុរស ពីការ​ច្របាច់​ទឹកដោះម្តាយ ដើម្បី​ឲ្យបុរស​បាន​យល់ដឹង​ទាំងអស់គ្នា ពី​បញ្ហា​នេះ​អាចពាក់ព័ន្ធ​ទៅនឹងបុរស ដែលជា​ឪពុក​របស់​ទារក​ផងដែរ។ អ្នកស្រី​បន្តទៀតថា ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្ដាយ គឺមាន​សារៈសំខាន់​ណាស់ អត់​ចំណាយ​ថវិកា ពេលវេលា​ច្រើន​ទៅ​ទិញ​ទឹកដោះគោ​ម្សៅ ដែល​ខាតបង់​ថវិកា​ច្រើន ចំ​ណា​យ​សម្ភារៈ បើសិនជា​យើង​លាង​ដោះ​ឲ្យ​ស្អាត​ និង​ឲ្យ​កូនបៅ​ជាការ​ស្រេច​។​

ដោយឡែក​អ្នកនាង សេង​ ចំរើន ​មានកូន​តូច​អាយុ ១១ ខែ ជា​មន្ត្រី​ជាប់កិច្ចសន្យា​ធ្វើការ​នៅ​សាលាខេត្ត​កំពង់ធំ​ដោយសារ​ជាប់រវល់កិច្ចការរដ្ឋ​ផង​។ ​អ្នកនាង​ត្រូវបាន​អ្នកស្រី​ប្រធាន​មន្ទីរ​ផ្តល់​ភាពងាយស្រួល ក្នុង​ការធ្វើ​កន្លែង​បំបៅ​ដោះ​កូន ហើយ​បានរៀបចំ​ទីកន្លែង​សម្រាប់​មាតា​ទាំងអស់ និងផ្ដល់​ភាពងាយស្រួល​សម្រាប់​ស្ត្រី​ទូទៅ ដែលមាន​កូនតូចធ្វើការ​នៅទីនេះ ក្នុងការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​។​ ក្នុងនោះទឹកដោះ​ម្តាយ បានធ្វើឱ្យ​កូន​មាន​បញ្ញា​ឆ្លាត​វៃ មាន​ភាពរឹងមាំ និង​កាត់បន្ថយ​រាល់​ការចំណាយ ទៅ​ទិញ​ទឹកដោះគោ ទិញ​ដប ទិញទឹកបរិសុទ្ធ​ថែមទៀត​។

ទាក់ទង​រឿងនេះ អ្នកនាង គឹម​ចាន់នី ធ្វើការ​នៅ​មន្ទីរ​កិច្ចការនារី​ស្ត្រី​ និង​សុខភាព​បាន​បង្ហាញថា ខ្ញុំ​វិញ​សុំ​សំណូមពរ​ទៅដល់​ស្ត្រីៗ​យើង​ទាំងអស់ គួរតែ​ងាក​មក​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​វិញ ព្រោះ​ទឹកដោះ​ម្ដាយ មាន​សារៈសំខាន់​ណាស់ មាន​វីតាមីន​គ្រប់គ្រាន់កូន​មិនងាយ​ឈឺ​ ហើយ​កាត់បន្ថយ ការចំណាយទិញ​សម្ភារៈ​មួយចំនួន​ដូចជា​ទឹកដោះគោ​ទៀតផង។

​ដោយឡែក​លោក ស​ ប៉ា​ហូ នាយករង​រដ្ឋបាល​ថ្នាក់​ខេត្ត​បញ្ជាក់ថា ស្ត្រី​ដែល​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ នៅ​សាលាខេត្ត​នេះ​មាន​ចំនួន ៤០ នាក់​ជាង យើង​គាំទ្រ​ជានិច្ច​ក្នុងការ​បង្កលក្ខណៈ​ដល់​អ្នកមាន​កូនតូច​បើកឱកាស​ឲ្យ​គាត់​បាន​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ព្រោះ​យើង​មានការ​រៀបចំ​បន្ទប់​ដោយមាន​អ្នក​ជួយ​មើល​កូន​ឲ្យ​ទៀតផង​។​

លោក​បន្ថែមទៀតថា ​ដោយសារ​នៅក្នុង​សាលាខេត្ត​របស់​យើង​នេះ​ មាន​ស្ត្រី​ខ្លះ​ជា​មន្ត្រីរាជការ​មាន​កូនតូច ដែល​ត្រូវ​បំបៅកូន​ដោយ​ទឹកដោះ​។ ដូច្នេះ​យើង​ក៏បាន​សម្រួល​ដល់​គុណភាព​ការងារ​នៅ​កន្លែងធ្វើការ​ផងដែរ​។ ​ដោយសារតែ​គាត់​ ត្រូវបំពេញ​ការងារ​ពេញ​ម៉ោង​ម្យ៉ាងទៀត យើង​ក៏​ចង់​ឲ្យ​ស្រីៗ​ទាំងអស់ ត្រូវ​ងាក​មក​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ទើប​ល្អ​ជាង​៕

អត្ថបទ៖ ​រុងរឿង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម