Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងអ៊ុតគំនូសចរាចរណ៍លើដងផ្លូវជាច្រើនខ្សែ

បានផុស

នៅ

ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់បំព្រង និងដើម្បីសម្រួល និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតគំនូសចរាចរណ៍លើដងផ្លូវជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ងួន ប្រធានការិយាល័យសាធារណៈការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី ៩ ខែសីហានេះថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិ​បាល នៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពអ៊ុតគំនូសចរាចរណ៍លើដងផ្លូវជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី ២០ ខែកក្កដាកន្លងមក។

ក្នុងនោះ បានអ៊ុតគំនូសចរាចរណ៍លើកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីផ្សារធំថ្មីដល់ស្ពានអាកាស ៧មករា ខណៈផ្លូវនេះបានជួសជុលនិងអ៊ុតកៅស៊ូ ACរួចរាល់ ហើយការអ៊ុតគំនូសចរាចរណ៍លើកំណាត់នេះ ក៏បានរួចរាល់ហើយដែរ។ ក្រុមការងារ បាននិងកំពុងធ្វើសកម្មភាពអ៊ុតគំនូសចរាចរណ៍លើកំណា​ត់ផ្លូវស៊ីសុវត្តិ ចាប់ពីស្ពានជ្រោយចង្វាដល់រង្វង់មូលសម្តេច ជួន ណាត។ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីព្រលានយន្តហោះភ្នំពេញ ដល់ផ្លូវព្រះមុន្នីវង្ស ក្រុមការងារ បាននិងកំពុងអនុវត្តការងារ។

បើតាមការបញ្ជាក់ពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២២កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរា​ចរណ៍ផ្លូវបានចំនួន ៦ខ្សែ ក្នុងនោះរួមមាន៖ បានអ៊ុតគំនូសចរាចរផ្លូវលេខ ៣៣៧ ,វិថីមាត់ទន្លេជ្រោយចង្វារ, មហាវិថីរដ្ឋសភា, ផ្លូវខាងជើងស្ថានទូត​រុស្ស៊ី, ស្ពានជ្រោយចង្វារ, រង្វង់មូលបាយ័ន, រង្វង់មូលកួចកាណុង, និងវិថី កែវ ចិន្តា៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បុណ្យវិសាខបូជា
ព័ត៌មានជាតិ៥ នាទីutes មុន

ឆ្នាំនេះ បុណ្យវិសាខបូជា ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១១-១២ ខែឧសភា អាជ្ញាធររាជធានីណែនាំ៦ចំណុច

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​នាយករដ្ឋមន្ត្រី​ថៃ​ប្រកាស​ដំណើរ​ទស្សនកិច្ចដ៏​ជោគជ័យ​នៅកម្ពុជា

សេដ្ឋកិច្ច១៨ នាទីutes មុន

តម្លៃមាសនឹងធ្លាក់ចុះវិញ ខណៈអាមេរិកបន្ទន់ជំហរពន្ធ​ជាមួយចិន

សេចក្ដីជូនដំណឹង២៣ នាទីutes មុន

វីតាល់ សហការជាមួយមជ្ឈមណ្ឌលជាតិឈាម រៀបចំយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្តជាលើកទី១ នៅខេត្តសៀមរាប

ព័ត៌មានជាតិ៣៨ នាទីutes មុន

មិន​ពេញ​ចិត្ត​តម្លៃ​ទូទាត់​សំណង​ធានារ៉ាប់រង​ អាច​ប្តឹង​មក​និយ័តករ​ធានារ៉ាប់រង​កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

សន្តិសុខសង្គម១៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម