Connect with us

ព័ត៌មានជាតិ

សិស្សត្រៀម​​ប្រឡង​បាក់ឌុប​ឆ្នាំនេះ ខ្លះបិទ​ក្រដាសនិទ្ទេស (A) ក្នុងបន្ទប់​លើក​ទឹកចិត្ត​ខ្លួន​ឯង

បានផុស

នៅ

នៅសល់ត្រឹមតែ ៣ ខែទៀតប៉ុណ្ណោះ​​ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬអាចនិយាយបានថាការខិតខំរបស់សិស្សរយៈពេល ១២ ឆ្នាំ នឹងត្រូវបានបញ្ចប់​​​។

ដូច្នេះតើសិស្សមួយចំនួនបានត្រៀមលក្ខណៈអ្វីខ្លះ សម្រាប់ការប្រឡងបាក់ឌុបក្នុងឆ្នាំ២០២២នេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការប្រឡងថ្នាក់ទី១២ខាងមុខ មានសិស្សមួយចំនួនបានបង្ហាញពីការទុកចិត្តមកលើខ្លួនឯង​ ដោយការខិតខំប្រឹងប្រែង និងសង្ឃឹមថាទទួលបាននិទ្ទេសល្អរៀងខ្លួនៗមិនថាមុខវិជ្ជាវិទ្យាសាស្ត្រពិត ឬវិទ្យាសាស្រ្តសង្គម។

សិស្សឈ្មោះ ខន ណារ៉ុង រៀនថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយបានជ្រើសរើសយកមុខវិទ្យាវិទ្យាសាស្រ្តពិត​មកសិក្សា សម្រាប់ការប្រឡងបញ្ចប់ថ្នាក់ទី១២​ បាន​ឲ្យ​ដឹង​ថា គេ​បាន​ចំណាយពេលរៀនក្នុងមួយថ្ងៃប្រហែល១០ ម៉ោងទាំងការរៀនរដ្ឋ និង​គួរបន្ថែម ឬចំណាយពេលប្រហែល២ ទៅ៣ម៉ោងទៀត ដើម្បីរំលឹកមេរៀន ក៍ដូចជាធ្វើលំហាត់ដែលគ្រូដាក់ឲ្យ។

ការចាប់យកមុខវិទ្យាវិជ្ជាសាស្រ្តពិត យុវសិស្ស​រូបនេះសង្ឃឹម​ប្រហែល ៧០% តាមរយៈការសិក្សា ការធ្វើលំហាត់វិញ្ញាសារនៃឆ្នាំចាស់ៗ ហើយបានត្រៀមជាកាលវិភាគសម្រាប់រៀនបានច្បាស់លាស់នៅសាលា រៀននៅផ្ទះ និងសម្រាប់ពេលវេលា​ផ្ទាល់ខ្លួន។

យុវសិស្ស ខន ណារ៉ុង បន្តថា បើទោះបីជាមានអារម្មណ៍ភ័យខ្លាចចំពោះប្រឡងខាងមុខក៏ពិតមែន តែបានត្រៀមចិត្តនិងធ្វើអារម្មណ៍មិនឲ្យភ័យខ្លាំងពេក​នោះទេ។

យុវសិស្ស​ម្នាក់ទៀត​ឈ្មោះ​ លី ស៊ុនថូណា​ រៀនថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក ផ្នែកវិទ្យាសាស្រ្តពិត បានបង្ហើបពីអារម្មណ៏ខ្លួនថា សម្រាប់ការប្រឡងខាងមុខនេះ មានអារម្មណ៍ថារំភើប ភ័យផងអរផងដោយសារតែវាជាលើកដំបូងសម្រាប់ខ្លួនឯងផ្ទាល់ ដែលមិនធ្លាប់ជួបការប្រឡងបែបនេះពីមុនមក។​

យុវសិស្ស​រូប​នេះ​បន្ត​ថា អាចជាការប្រឡងដែលត្រូវផ្ញើរអនាគតនៅទីនេះ​ ការខំរៀនរយៈពេល១២ ឆ្នាំបានបញ្ចប់ដឹងលទ្ធផលត្រឹមពេល ២ថ្ងៃ។ តែទោះជាយ៉ាងណា ដោយមានការជួយជ្រោមជ្រែងពីសំណាក់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀន ដាក់លំហាត់ វិញ្ញាសារ ឯកសារនានា ដល់សិស្សសិក្សាជាប្រចាំថ្ងៃ ហើយ​តាមរយៈការខិតខំរបស់ខ្លួនរហូតមក ថូណា សង្ឃឹមមកលើខ្លួនឯងអាច​យក​បាន​និទ្ទេសណាមួយក្នុងចំណោមនិទ្ទេសទាំងបី (A B C)។

សិស្សឈ្មោះ សាក់ វិសាល រៀនផ្នែកវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានឲ្យដឹងដែរថា បើទោះជាការប្រឡងនៅតែ ៣ ខែទៀតនឹងឈានមកដល់ក៏ពិតមែន អារម្មណ៍ភ័យខ្លាចតែងកើតមាន តែត្រូវតាំងចិត្តឲ្យបានល្អ ផ្តោតទៅលើមេរៀន ខំប្រឹងថែរក្សាសុខភាពខ្លួនឯង ព្រោះបើដាក់បន្ទុកមកលើខ្លួនពេកអាចធ្វើឲ្យមានបញ្ហាសុខភាព នាំឲ្យកើតមានពេលវេលាមិនល្អនៅក្នុងការប្រឡង។ វិសាល​បាន​លើកទឹកចិត្តខ្លួន ដាស់អារម្មណ៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំបានសរសេរក្រដាស់និទ្ទេស(A) បិទក្នុងបន្ទប់យ៉ាងច្រើន ដើម្បីឲ្យខ្លួនឯងចូលមកឃើញវារាល់ថ្ងៃ ហើយត្រូវតែយកវាឲ្យបាន»។  

មួយវិញទៀតក្នុងនាមជាសិស្សត្រូវប្រឡងក្នុងឆ្នាំនេះ​ ត្រូវតែគិតថាពិបាក មិនត្រូវមើលងាយទៅលើការប្រឡងនោះទេ៕

អត្ថបទ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ វិនាទី មុន

តំបន់ទេសចរណ៍នៅស្រុកស្រែអំបិល ត្រូវបានភ្ញៀវទេសចរកក់ស្ទើរតែជិត១០០% សម្រាប់ឆ្លងឆ្នាំ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

បង្ហាញខ្លួន៤ថ្ងៃ «Squid Game» វគ្គ២ មានតួសុទ្ធតែតារាជួរមុខ ពេលនេះជាប់លេខ១នៅគ្រប់ប្រទេស

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ណាល័យគំនិតផ្ដល់សម្ភារៈសិក្សា និងអាហារសាមគ្គីដល់កុមារសាលាបឋមសិក្សាមួយក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ការរំលឹកខួបនៃសន្តិភាពនៅកម្ពុជា គឺដើម្បីរំលឹកពីស្នាដៃ បំផុសក្តីស្រឡាញ់ និងបណ្តុះចិត្តស្អប់ខ្ពើមសង្រ្គាមដល់ពលរដ្ឋកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ពិធីក្រុងពាលីមុនបើកព្រឹត្តិការណ៍បាល់ទាត់អបអរសាទរទិវាសន្តិភាពនៅកម្ពុជា ដែលគ្រោងមានអ្នកចូលទស្សនា ៥ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

សុខភាព៦ ម៉ោង មុន

៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

Sokha Hotels

ព័ត៌មានពេញនិយម