Connect with us

ព័ត៌មានជាតិ

លោក គួច ចំរើន បញ្ជាកងកម្លាំងបង្រ្កាបបទល្មើសធំៗនៅក្រុងព្រះសីហនុ ឲ្យបានទាន់ពេលវេលា

បានផុស

នៅ

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ច ស្រាវជ្រាវទប់ស្កាត់ និងបង្រ្កាបបទល្មើសធំៗ នៅខេក្រុងព្រះសីហនុឲ្យបានទាន់ពេលវេលា ដើម្បីរក្សាបាននូវសុខសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសចុះពិនិត្យវត្ថុតាង និងនាំយកថវិកាលើកទឹកចិត្តដល់កងកម្លាំង នៃស្នងការដ្ឋាននគរ​បាលខេត្ត ដែលបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនទទួលបានជោគជ័យ កាលពីរសៀលថ្ងៃទី ៩សីហា លោក គួច ចំរើន បានមានប្រសាសន៍ថា កន្លងមកមានសកម្មភាពមិនប្រក្រតីភាពមួយចំនួន បានកើតឡើងក្នុងក្រុងព្រះសីហនុ ដូចជា៖ ទី១.បញ្ហាគ្រឿងញៀន ទី២.ការបង្ខាំងមនុស្សខុសច្បាប់ និង ទី៣.បញ្ហាអាវុធជាតិផ្ទុះ ការប្រើប្រាស់អាវុធដោយខុសច្បាប់ នៅតាមដងផ្លូវសាធារណៈ និងតាមកន្លែងមួយចំនួន។

លោកអភិបាលខេត្ត បានបន្តទៀតថា បញ្ហាទាំងនេះត្រូវតែបន្តស្រាវជ្រាវ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ដោយបន្តចុះធ្វើសកម្មភាពល្បាត ដើម្បីស្វែងរកអ្នកដែលប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវធ្វើដូចភ្លៀងរលឹម ដើម្បីគ្រប់គ្រងអ្នកប៉ុនប៉ងប្រព្រឹត្តអំពើមិនគប្បី ដោយការប្រើប្រាស់អាវុធ និងធ្វើសកម្មភាពចាប់ជំរិត និងបង្ខាំងមនុស្សដោយខុសច្បាប់នៅក្នុងក្រុងរបស់យើង ដើម្បីសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។

យោងតាមរបាយការណ៍បឋម របស់ស្នងការដ្ឋាននគរបាលខេត្ត កាលពីវេលាម៉ោង ០០ និង៥០នាទីរំលងអធ្រាត្រ ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ នៅចំណុចមុខសណ្ឋាគារ ៥២០ ស្ថិតក្នុងភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណី ផ្ទុះអាវុធមួយកើតឡើង បង្កដោយមនុស្សមួយក្រុមមានគ្នាចំនួន ៦នាក់ ជនជាតិខ្មែរ ១នាក់ ជាអ្នកបើកបររថយន្តនិងជនជាតិចិន ៥នាក់ជាមិត្តភ័ក្ត្រគ្នា (ទើបស្គាល់គ្នា)។

តាមការបំភ្លឺរបស់អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើជនរងគ្រោះ និងជនសង្ស័យបានជិះរថយន្តជាមួយគ្នាចេញពីផឹកស៊ី មកដល់ចំណុចខាងលើ ក៏បានបង្កជំលោះគ្នា ដោយ​ជនសង្ស័យចំនួន ៣នាក់ បានធ្វើសកម្មភាពយកអាវុធខ្លី និងកាំបិតគំរាមជនរងគ្រោះចំនួន ៣នាក់ផ្សេងទៀត។ ឃើញដូច្នេះអ្នកបើកបរជនជាតិខ្មែរ បានរត់ចេញក្រៅរថយន្តស្រែកឲ្យគេជួយ ស្រាប់តែជនសង្ស័យ ៣នាក់ ដែលជិះខាងក្រោយចាប់គ្រៀកជនរងគ្រោះ ១នាក់ទៀត និងបានប្រតាយប្រតប់គ្នា ដោយជនរងគ្រោះត្រូវបានជនសង្ស័យចាក់ ១កាំបិតចំពោះ ហើយជនរងគ្រោះខំរុញទ្វាររថយន្តលោតចេញក្រៅ ក៏ត្រូវជនសង្ស័យបាញ់ ១គ្រាប់ចំក្បាលស្លាប់ក្បែររថយន្តតែម្តង។

ចំណែកជនរងគ្រោះ ១នាក់ ផ្សេងទៀត ដែលជិះនៅខាងមុខ ត្រូវបានក្រុមជនសង្ស័យទាំង ៣នាក់ចាប់ខ្លួនយកទៅជាមួយរថយន្តរបស់ជនរងគ្រោះ ដែលជាមធ្យោបាយរត់គេចខ្លួនផងដែរ។

ភ្លាមនោះកម្លាំងរថយន្តល្បាតកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលកំពុងជិះល្បាតនៅក្បែរម្តុំនោះបានទទួលព័ត៌មាន បានជិះដេញប្រកិតតាមរថយន្ត ដែលជនសង្ស័យបើករត់គេចខ្លួន ហើយក្រុមជនសង្ស័យបានធ្វើការបាញ់មកលើសមត្ថកិច្ចយើងទៅវិញទៅមកជាច្រើនគ្រាប់។ កម្លាំងសមត្ថកិច្ចយើង បន្តដេញតាមដោយមានការបន្ថែមកម្លាំងជំនាញ ពីស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានតាមរហូតដល់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុងភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរថយន្តរបស់ជនសង្ស័យបើកបរក្នុងល្បឿនលឿន បានបើករេចង្កូតធ្លាក់ផ្លូវ និងបានបុកបង្គោលភ្លើងថ្ម។

ខណៈនោះកម្លាំងសមត្ថកិច្ច បានចូលទៅព័ទ្ធរថយន្ត បង្កឲ្យមានការផ្ទុះអាវុធជាច្រើនគ្រាប់ ហើយរំដោះបានជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន (ដោយគាត់បានលូនចេញពីក្នុងរថយន្ត លើកដៃក្រាបក្បែររថយន្តដោយដៃមានជាប់ខ្នោះ។ ដោយជនរងគ្រោះ និងជនសង្ស័យ ៣នាក់ផ្សេងទៀតរបួសធ្ងន់ធ្ងរ កម្លាំងសមត្ថកិច្ច បានបញ្ជូនជនរងគ្រោះ ១នាក់ និងជនសង្ស័យ ១នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ចំណែកជនសង្ស័យ ២នាក់ទៀតបានស្លាប់នៅកន្លែង។ ក្នុងនោះ ជនសង្ស័យ ១នាក់ ដែលបញ្ជូនទៅសង្គ្រោះ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ជនរងគ្រោះ មានចំនួន ៣នាក់៖-ជនជាតិ ខ្មែរ ១ នាក់ ប្រុស (ជាអ្នកបើកបរ)-ជនជាតិចិន ២ នាក់ ប្រុស (ស្លាប់នៅកន្លែងកើតហេតុ ១នាក់ និងរបួសធ្ងន់ ១នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ)។ ដោយឡែកជនសង្ស័យមានចំនួន ៣នាក់ ជាជនជាតិចិន ស្លាប់ទាំង ៣នាក់។ ករណីខាងលើនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងធ្វើការស្រាវជ្រាវបន្ត។

លោក គួច ចំរើន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខិតខំបំពេញ ការងារក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសក្នុងការបង្ការ បង្ក្រាបនូវរាល់បទល្មើសបានទាន់ពេលវេលា។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា «ក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការណែនាំដល់កងកម្លាំងសមត្ថកិច្ច ត្រូវប្រុងប្រយ័ត្នជាប់ជាប្រចាំ ព្រោះជនល្មើសតែងតែមានអាវុធ ដូច្នេះយើងត្រូវតែចេះការពារខ្លួនឲ្យបានល្អ»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ថៃ​​ចាប់​ជនឆ​បោក​៥​នាក់​​តាមរយៈ​ការ​លក់​សន្លឹកឆ្នោត​តាម​អនឡាញ ប្រមូលប្រាក់​ជិត​១២លានដុល្លារ​

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្រ្តីកម្ពុជា៖ ការដាក់ចេញច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង ពុំប៉ះពាល់ដល់ពលរដ្ឋខ្មែរឡើយ

ព័ត៌មានជាតិ២៥ នាទីutes មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ នឹងត្រូវពិនិត្យឱ្យយោបល់ដោយសម័យប្រជុំព្រឹទ្ធសភា នាថ្ងៃស្អែក​

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

UN៖ មួយថ្ងៃៗ ពិភពលោក​ខាត​បង់​១ពាន់លាន​ដុល្លារ ព្រោះ​គ្រោះ​រាំង​ស្ងួត

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីចាប់ត្រាក់ទ័រមួយគ្រឿង អ្នក​ភូមិអះអាង​ថាឈូសសំអាតដីភូមិ​ធ្វើ​ស្រែ​ចម្ការ មិនមែនឈូស​ដីព្រៃនោះទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហេតុអ្វីកូរ៉េខាងត្បូង ដាក់ច្បាប់អាជ្ញាសឹក? តើពេលនេះ ស្ថានការណ៍យ៉ាងណាហើយ?

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មន្ត្រីកំពូលៗរបស់លោក Yoon ស្នើសុំលាលែងពីតំណែង ជាទ្រង់ទ្រាយធំ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវជាតិលេខ ៤១ បំបែក​ពីថ្នល់​ទទឹងប្រសព្វផ្លូវជាតិ​លេខ​៤​ ដល់​ខេត្ត​កំពត សម្រេច​បាន​ជិត ១០០%

Sokha Hotels

ព័ត៌មានពេញនិយម