ព័ត៌មានជាតិ
ក្រុមហ៊ុនចម្រាញ់រ៉ែមាសថ្មីមួយទៀតកំពុងបោះជំហានដំបូងចាប់ផ្ដើមអាជីវកម្មនៅកម្ពុជា
ក្រុមហ៊ុនចម្រាញ់រ៉ែមាស ដែលខម (Delcom) ថ្មីមួយទៀតកំពុងចាប់ផ្ដើមអាជីវកម្មជំហានដំបូង ដោយទទួលបានបរិមាណ ២០ គីឡូក្រាម ហើយក្រុមហ៊ុន គ្រោងផលិតឱ្យបាន ៣៤០ គីឡូក្រាម ក្នុងមួយឆ្នាំ។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពលបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៩ ខែសីហាថា កម្ពុជាមានក្រុមហ៊ុនចំនួន ៧ ទទួលបានអាជ្ញាប័ណ្ណអាជីវកម្មផលិតរ៉ែមាសក្នុងនោះមានក្រុមហ៊ុនរឺនីសង់ (Renaissance) តែមួយទេ ដែលបានផលិតជាផ្លូវការបើគិតដល់ដើមខែកក្កដា ឆ្នាំ ២០២២ ផលិតមាសបាន ២៣២ដុំ ប្រមាណ ៣ ៥៤៣ គីឡូក្រាម និងបានបង់ចំណូលសូយសារចូលរដ្ឋបានចំនួនជាង ៥, ១ លានដុល្លារអាមេរិក។

លោក អ៊ឹង ឌីប៉ូឡា “បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនថ្មីមួយទៀតគឺក្រុមហ៊ុន ដែលខម (Delcom) គឺជាក្រុមហ៊ុនខ្នាតមធ្យម បានចាប់ផ្តើមផលិតមាសជាលើកដំបូងបើគិតត្រឹមថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ នេះ ផលិតមាសបានចំនួន ២០គីឡូក្រាមរួចហើយនៅក្នុងគម្រោងផែនការផលិតចំនួន ៣៤០ គីឡូក្រាមក្នុងមួយឆ្នាំ ក្នុងនោះបើគិតជាសូយសារចូលថវិការរដ្ឋជិត ៦០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ”។

រហូតមកដល់ពេលនេះមានក្រុមហ៊ុនចំនួន២ ហើយបានចាប់ផ្តើមធ្វើអាជីវកម្ម ក្នុងនោះក្រុមហ៊ុន រឺនីសង់ Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនរបស់អូស្ត្រាលី ដែលទទួលបានអាជ្ញាបណ្ណរុករករ៉ែមាស ស្ថិតនៅក្នុងតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ ចំណែកក្រុមហ៊ុនដែលខម (Delcom) គឺជាក្រុមហ៊ុនផលិតរ៉ែមាសទី២ ទើបចាប់ផ្ដើមអាជីវកម្មរបសខ្លួនដំបូង៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ