Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវដល់អ្នកធ្វើដំណើរតាមផ្លូវសមុទ្រ និងប្រជានេ​សាទ ត្រូវប្រុងប្រយ័ត្នពីស្ថានភាពអាកាសធាតុ

បានផុស

នៅ

អាជ្ញាធរខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវសមុទ្រ និងប្រជានេ​សាទ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត អំពីស្ថានភាពអាកាសធាតុពីព្រោះចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១២ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្ដុនិយម កាលពីថ្ងៃទី ៩ ខែសីហា បានឲ្យដឹងថា នៅតំបន់មាត់សមុទ្រ នៅចន្លោះថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួន នៅក្នុងភូមិសាស្រ្ដខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ លើសពីនេះទៀត នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ ហើយបន្ទាប់ពីនោះ ភ្លៀងនឹងថមថយមកក្នុងកម្រិតពីតិចទៅមធ្យមវិញ។  

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១០ ខែសីហានេះថា រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវសមុទ្រ និងប្រជានេសាទ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ ដោយសារបញ្ហាអាកាសធាតុនេះ។

កាលពីថ្ងៃទី ៩ ខែសីហាម្សិលមិញ លោក​វរសេនីយ៍ឯក សួន​ គីមហេង ស្នងការរងទទួលជួយដឹកនាំការងារការិយាល័យទេសចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវទឹក បានដឹកនាំកម្លាំងការិយាល័យទាំង ២​ ចុះផ្សព្វផ្សាយ​ពីអាកាសធាតុតាមការណែនាំរបស់​ក្រសួងធនធានទឹក​ និងឧតុនិយម​។

ចន្លោះ​ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣​ ខែសីហា ឆ្នាំ ២០២២​ ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពល​ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប​(ITCZ) មកពីភាគខាងជើងប្រទេសជិតខាង​ រួមជាមួយនឹងឥទ្ធិពលព្យុះទី ៧ ឈ្មោះ​ មូឡាន​ (MULAN) ដែលមានដំណើរឆ្ពោះទៅទិសខាងជើង ប្រទេសវៀតណាម​ នៅថ្ងៃទី ១១​ ខែសីហា​ដែលនឹងមានខ្យល់ម៉ូសុងនិរតីបក់ខ្លាំង មកលើតំបន់សមុទ្រ ដែលបណ្តាឲ្យខេត្តជាប់មាត់សមុទ្រ​ នឹងអាចមានភ្លៀងធ្លាក់ច្រើន​ លាយឡំផ្គរ​ រន្ទះ​ ខ្យល់កន្រ្តាក់​ ព្រមទាំងរលកសមុទ្រមានកំពស់ខ្ពស់​ និងបន្តមានភ្លៀងធ្លាក់ពីតិចទៅមធ្យម​។

សមត្ថកិច្ច ក៏បានអំពាវនាវដល់​ម្ចាស់ទូកអាជីវកម្ម​ ប្រជានេសាទ​ មានការប្រុងប្រយ័ត្នខ្ពស់​ ទាំងប្រព័ន្ធបច្ចេកទេស​ និងសម្ភារៈសុវត្ថិភាពផ្សេងៗ​ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្តកិច្ច ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសភ្ញៀវទេស ចរណ៍​ សូមមានការប្រុងប្រយ័ត្នខ្ពស់​ ប្រើប្រាស់អាវពោងទាំងពេលធ្វើដំណើរតាមទូកទេសចរណ៍ និងពេលចុះលេងទឹក ព្រមទាំងចៀសវាងកុំទៅលេងដល់ទឹកជ្រៅ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម