ព័ត៌មានជាតិ
ក្រុមការងារកងរាជអាវុធហត្ថ ចុះទៅដល់ខេត្តកំពង់ធំកាលពីយប់មិញ ដើម្បីស្រាវជ្រាវករណីបង្ក្រាបបទល្មើស រហូតមានបុរសម្នាក់បានស្លាប់
បន្ទាប់ពីមានបទបញ្ជា របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចមក, ក្រុមការងារគណៈកម្មការចំពោះកិច្ចមួយត្រូវបានបង្កើតឡើង ដើម្បីស្រាវជ្រាវករណីប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសមួយកន្លែងនៅខេត្តកំពង់ធំ រហូតមានបុរសម្នាក់បានស្លាប់។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/03-34.jpg)
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១០ ខែសីហានេះថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតក្រុមការងារគណៈកម្មការចំពោះកិច្ច ចុះស្រាវជ្រាវករណីនេះរួចហើយ តាមរយៈសេចក្ដីសម្រេចចុះថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងបន្តថា ក្រុមការងារគណៈកម្មការចំពោះកិច្ច បានធ្វើដំណើរទៅដល់ខេត្តកំពង់ធំកាលពីយប់មិញរួចហើយ និងកំពុងធ្វើការងារនៅកន្លែងបង្រ្កាបបទល្មើសនោះ។ លោកថា «ចឹងជាលទ្ធផល គឺខ្ញុំមិនទាន់អាចបង្ហាញបានទេ ដោយសារវាឋិតនៅក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតរបស់ក្រុមការងារចំពោះកិច្ច មានលទ្ធផល ឬមួយក៏បញ្ចប់ កងរាជអាវុធហត្ថ នឹងប្រកាសជាព័ត៌មាន ឬមួយក៏ក្នុងករណីដែលប្រសិនថា ច្បាស់លាស់ បញ្ចប់លឿនៗ គឺយើងធ្វើសន្និសីទសារព័ត៌មាន»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានលើកឡើងដែរថា សូមឲ្យក្រុមគ្រួសារនៃសព និងបុគ្គលដែលពាក់ព័ន្ធ ទុកចិត្តទៅលើក្រុមការងារចំពោះកិច្ច ពីព្រោះកងរាជអាវុធហត្ថ នឹងធ្វើកិច្ចការងារនេះ ឲ្យបានត្រឹមត្រូវ យុត្តិធម៌ មិនឲ្យភាគីណាមួយ អាក់អន់ចិត្តនោះឡើយ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្ថែមទៀតថា «យើងជាកងរាជអាវុធហត្ថ យើងមិនការពារបុគ្គលដែលខិលខូច ឬមួយក៏ល្មើសច្បាប់ ល្មើសវិន័យ និងល្មើសក្រមសីលធម៌ វិជ្ជាជីវៈដែរ បើសិនជាកំហុស ដែលគាត់ប្រព្រឹត្តល្មើសច្បាប់ យើងអនុវត្តច្បាប់ បើសិនជាគាត់ល្មើសនឹងវិន័យ ឬមួយកំហុសសីលធម៌ យើងដាក់ទណ្ឌកម្ម វិន័យ»។
សូមជម្រាបថា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ បានចេញសារជាសំឡេងដោយដាក់បទបញ្ជាដល់មន្ត្រីជំនាញកងរាជអាវុធហត្ថ បើកការស៊ើបអង្កេតលើករណីប្រតិបត្តិការចុះបង្ក្រាបបទល្មើសមួយករណីនៅខេត្តកំពង់ធំ រហូតមានបុរសម្នាក់ស្លាប់។
លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ឲ្យផ្អាកការងារចំពោះមន្ត្រីអនុវត្តន៍ច្បាប់ ក្នុងករណីចុះប្រតិបត្តិការនោះជាបណ្តោះអាសន្ន ហើយឲ្យស្ថិតនៅក្នុងបន្ទាយអាវុធហត្ថរង់ចាំការស៊ើបអង្កេត។ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានសម្រេចបង្កើតក្រុមការងារគណៈកម្មការចំពោះកិច្ច ឲ្យចុះទៅស្រាវជ្រាវជាបន្ទាន់លើករណីនេះផងដែរ។
ចំណាត់ការរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញព័ត៌មានមួយចំនួន ជុំវិញករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ ក្នុងប្រតិបត្តិការរបស់កម្លាំងកងរាជអាវុធហត្ថ ចុះទៅបង្ក្រាបបទល្មើសល្បែងជល់មាន់តាមអនឡាញមួយកន្លែង៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://www.kampucheathmey.com/wp-content/uploads/2022/08/01-49-473x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត