ព័ត៌មានជាតិ
ខេត្តបាត់ដំបង មានអង្គការសមាគម ១៤៧ ប្រតិបត្តិការសកម្មភាពលើវិស័យនានា
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា នៅក្នុងខេត្តបាត់ដំបង មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣៥៦ ប៉ុន្តែជាក់ស្ដែងមានតែអង្គការ សមាគមចំនួន ១៤៧ ប៉ុណ្ណោះ ដែលកំពុងប្រតិបត្តិការសកម្មភាពលើវិស័យនានាដូចជា វិស័យកសិកម្ម វិស័យដីធ្លី វិស័យសំណង់ វិស័យច្បាប់ ធនធានធម្មជាតិ អភិបាលកិច្ចល្អ អប់រំ កុមារស្រ្ដី យេនឌ័រ សុខាភិបាល សង្គមកិច្ច និងសេដ្ឋកិច្ច វប្បធម៌ជាដើម។

លើកឡើងក្នុងវេទិកាស្ដីពីការពិគ្រោះយោបល់ ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋបាលខេត្តបាត់ដំបង និងអង្គការសង្គមស៊ីវិលកាលពីម្សិលមិញនេះ លោកសុខ លូ បានឲ្យដឹងថា រដ្ឋបាលខេត្តតែងតែបានបង្កលក្ខណៈងាយស្រួលផ្ដល់កិច្ចសហការល្អ និងតែងតែសម្របសម្រួលឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចុះបញ្ជីស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាពរបស់ខ្លួន នៅតាមបណ្ដាមូលដ្ឋានក្នុងខេត្តបាត់ដំបង។



នាឱកាសនោះ លោកក៏បានអនុញ្ញាតិឱ្យអ្នកតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល ឬសហគមន៍ឡើងផ្ដល់ជាមតិយោបល់ ចោទជាសំណួរ និងសំណូមពរដល់រដ្ឋបាលអំពីបញ្ហាប្រឈមដែលជួបប្រទះកន្លងមក ក្នុងន័យដើម្បីសហការគ្នាកាន់តែល្អជាងមុនបន្ថែមទៀត។
ជាមួយគ្នានេះលោកក៏បានស្នើដល់អាជ្ញាធរដែនដី មន្ទីរអង្គភាព សមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាឱ្យបានល្អជាមួយបណ្ដាសមាគម អង្គការមិនមែនរដ្ឋាភិបាល ឬសហគមន៍ដែលបានចុះបញ្ជីត្រឹមត្រូវ និងបានអនុវត្តសកម្មភាពស្របតាមលក្ខន្ដិកៈ៕
អត្ថបទ៖ សៅ រិទ្ធ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់