Connect with us

ព័ត៌មានជាតិ

ប្រទេសជិតខាង​ល្អ អាច​ជួយ​គ្នា​បាន​ទាន់ពេលវេលា ពេល​មាន ទុក្ខលំបាក

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើង​ថា ប្រទេសជិតខាង​ល្អ គឺ​យើង​អាច​ជួយ​គ្នា​បាន​ទាន់ពេលវេលា ពេល​មាន ទុក្ខលំបាក​កើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសាសន៍​លើកឡើង​បែបនេះ​របស់លោក​ឃួ​ង ស្រេង​បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ២០២២ ខណៈ​លោ​កមបាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក​ផាម តាត ថា​ង សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈ​ចលនា​មហាជន​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀ​ត​ណា​ម ដោយមាន​ការចូលរួម​ពី​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី និង​លោក កើត ឆែ ,​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា លោក​ពិតជា​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​បំផុត​ចំពោះ កងទ័ព​វៀតណាម ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា​ចេញពី​របប​ប៉ុល ពត ។ ប្រទេសជិតខាង​យើង​ល្អ​នឹង​គ្នា យើង​អាចជួយ​គ្នា​បាន​ទាន់ពេលវេលា ពេល​មាន ទុក្ខលំបាក​កើតឡើង ជាក់ស្តែង​ដូច​ការរំដោះ​ប្រជាពលរដ្ឋ​ចេញពី​ប៉ុល ពត​នេះឯង​។

លោក​ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា ផ្តើមចេញពី​ការរំដោះ​ប្រទេស​ចេញពី​ចំណុចសូន្យ​នេះ កម្ពុជា បាន​ឈានទៅ​រកបាន សន្តិភាព​ពេញលេញ​លើ​ផ្ទៃ​ប្រទេស ដែលនាំអោយ​កម្ពុ​ជាមាន​ឱកាស​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​រីកចំរើន​ដូច​ពេលបច្ចុប្បន្ន​នេះ​។

លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះ ក៏បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ប្រតិភូ​វៀតណាម ដឹកនាំ​ដោយ​លោក​ផាម តាត ថា​ង សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈ​ចលនា​មហាជន​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀ​ត​ណា​ម ដែល​បាន​ពង្រឹង ទំនាក់ទំនង​មិត្តភាព សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​២ កម្ពុ​ជា វៀតណាម​បាន​យ៉ាង​ល្អ និង​បាន​គាំទ្រ ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ពិសេស​ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង បន្តទៀតថា ផ្តើមចេញពី​ផ្លែផ្កា​នៃ​ការពង្រឹង ទំនាក់ទំនង​មិត្តភាព សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​២ កម្ពុ​ុ​ជា វៀតណាម​នេះ កម្ពុជា​បាន​រក្សា​ប្រពៃណី ទំនៀមទម្លាប់​ល្អៗ​ទាំងនេះ បន្ត​ទៅអោយ​យុវជន​កម្ពុជា​ជំនន់​ក្រោយ​ទៀត គឺ​រក្សា​អោយបាន​យូរអង្វែង​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម