ព័ត៌មានជាតិ
សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុក៣រុះរើរបាំងសាច់អួន ២០កន្លែងប្រវែងជាង១ពាន់ម៉ែត្រ
សមត្ថកិច្ចចម្រុះរួមមានខណ្ឌរដ្ឋបាលជលផលសហការជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ ស្រុកជលគីរី និងស្រុកកំពង់ត្រឡាច នៅថ្ងៃទី ១០ ខែសីហាឆ្នាំ២០២២ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល ដោយបានកាប់បំផ្លាញ និងរុះរើរបាំងលបសាច់អូនខុសច្បាប់ចំនួន ២០ កន្លែងមានប្រវែងជាង ១ពាន់ម៉ែត្រ។

លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឱ្យដឹងថា បទល្មើសនេសាទដែលបានបង្ក្រាបនោះមាននៅចំណុចជ្រោយអ្នកតា ចំណុចខ្សាច់ស ក្រោយភូមិសេះស្លាប់ និងកំពង់អួរ ក្នុងស្រុកបរិបូរណ៌ និងភូមិគៀនតាម៉ាក្នុងស្រុកជលគីរី និងនៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាចផងដែរ។

នៅក្នុងកិច្ចប្រតិបត្តិការនេះបានប្រើប្រាស់កម្លាំងសរុបចំនួន ២៣ នាក់ ដោយប្រើមធ្យោបាយកាណូតបាឡាស្មាច់ចំនួន ៧ គ្រឿ។ លទ្ធផលបំផ្លាញចោលរបាំងសាច់អួនចំនួន មានប្រវែង ៤៥០ ម៉ែត្រលបលូសាច់អួន ចំនួន០៦មាត់។ រុះរើរបាំងស្បៃមុងចំនួន២ករណីស្មើនិង ១៥ កន្លែង ប្រវែង៥៧៥ ម៉ែត្រ លបលូស្បៃមុង ចំនួន១៣មាត់។

រុះរើរបាំងព្រួលរាំងផ្ចិតព្រែក០១ករណីស្មើនឹង ១៥ ម៉ែត្រ លបឬស្សី ចំនួន ៤ គ្រឿង ព្រួលឬស្សីចំនួន ១០ ផែនស្មើ និង ៥០ម៉ែត្រ បង្គោល ៦៤៥ ដើម និងបានចាក់លែងត្រីចម្រុះចំនួន ១២០ គីឡូទៅក្នុងទន្លេធម្មជាតិវិញ។
លោកនាយខណ្ឌជលផលកំពង់ឆ្នាំងបានបញ្ជាក់ឱ្យដឹងទៀតថា អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកិច្ចប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទនេះនឹងបន្តធ្វើដូចភ្លៀងរលឹមជាបន្តបន្ទាប់រៀងរាល់ថ្ងៃ ដោយមិនទុកឲ្យកើតមា នបទល្មើសនេសាទ អាណាធិបតេយ្យនៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងនោះឡើយ៕


អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?