ព័ត៌មានជាតិ
រីករាយការជួបជុំ និងអបអរពិធីបុណ្យសែនព្រះខែ នៅណាហ្គាវើលដ៍
ណាហ្គាវើលដ៍ ផ្តល់ជូននូវការជួបជុំដ៏រីករាយ និងកម្មវិធីប្រូម៉ូសិនដ៏ច្រើន ក្នុងឱកាសពិធីបុណ្យសែនព្រះខែ ដូចជា នំសែនព្រះខែខ្ចប់ក្នុងប្រអប់នាំសំណាង ម្ហូបសុភមង្គល ការសម្តែងសិល្បៈ និងការតុបតែងលម្អក្នុងអគារដ៏ទាក់ទាញ ដើម្បីផ្តល់នូវបទពិសោធន៍មិនអាចបំភ្លេចបានសម្រាប់គ្រប់គ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-11_08-49-59-1024x682.jpg)
ការជាវ និងចែករំលែកនំព្រះខែដល់មនុស្សជុំវិញ គឺជាទំនៀមទម្លាប់ដែលត្រូវបានអនុវត្តជាយូរមកហើយនៅក្នុងតំបន់។ ក្រុមមេចុងភៅប្រចាំភោជនីយដ្ឋានចិន Hall of Golden Chimes និង Fortune Palace របស់ណាហ្គាវើលដ៍ បានច្នៃបង្កើតនំព្រះខែ និងដុតថ្មីៗរៀងរាល់ថ្ងៃដោយប្រើគ្រឿងផ្សំស្រស់ៗគុណភាពខ្ពស់ដែលផ្តល់នូវសាច់នំ និងស្នូលល្មួតឆ្ងាញ់ជាប់ចិត្ត។
នំមាន ៤ រសជាតិសម្រាប់ជ្រើសរើស (ស្នូលធម្មតា ឬមានស៊ុតពីរ) ដូចជារសជាតិគ្រាប់ឈូកសបែបហុងកុង ស្លឹកតើយ ទុរេនបែបអាស៊ី និងទីរ៉ាមីស៊ុបែបអ៊ីតាលី។ ឆ្នាំនេះ ណាហ្គាវើលដ៍បានរចនាប្រអប់នំនាំសំណាងថ្មីដែលមាន ៣ ទំហំផ្សេងគ្នា ៖ ប្រអប់ដែលមាននំ ១ ដុំ (តម្លៃចាប់ពី ១៤ ដុល្លារ) ប្រអប់ដែលមាននំ ៤ ដុំ (តម្លៃចាប់ពី ៥៥ ដុល្លារ) និងប្រអប់ដែលមាននំ ៨ ដុំ (តម្លៃចាប់ពី ១០៨ ដុល្លារ) ជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភ័ក្ដិ ដៃគូធុរកិច្ច និងមិត្តរួមការងារ ។ល។
កុម្ម៉ង់នំព្រះខែដោយទាក់ទងទៅកាន់ ០១៥ ៤០២ ៣៤៥ ឬ [email protected] ។ នំព្រះខែ ក៏មានដាក់លក់រៀងរាល់ថ្ងៃផងដែររហូតដល់ថ្ងៃទី១០ ខែកញ្ញានៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី ១ និងភោជនីយដ្ឋាន Golden Bowl, Food Pavilion និង Hall of Golden Chimes នៅណាហ្គាវើលដ៍ទី ២។ សូមតាមដានទំព័រ Facebook និង WeChat របស់ណាហ្គាវើលដ៍ដើម្បីចូលរួមការប្រកួតប្រជែង និងឱកាសឈ្នះនំព្រះខែ!
ណាហ្គាវើលដ៍ ក៏មានបម្រើជូននូវម្ហូបពិសេសច្រើនជម្រើសនៅក្នុងឱកាសដ៏ពិសេសនេះផងដែរ។ ប៊ុហ្វេឌីមសាំនៅភោជនីយដ្ឋានចិន Hall of Golden Chimes ឥឡូវនេះមានបម្រើជូនក្នុងពេលថ្ងៃត្រង់រៀងរាល់ថ្ងៃ ពីម៉ោង ១១ ព្រឹកដល់ ២:៣០ រសៀល រីឯថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ ចាប់ផ្តើមបម្រើជូនពីម៉ោង ១០:៣០ ព្រឹក (សូមណែនាំឲ្យកក់ទុកជាមុន) ម្នាក់ ២៩ ដុល្លារ និងការបញ្ចុះតម្លៃពិសេសសម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-11_08-50-05-1024x768.jpg)
ប្រសិនបើលោកអ្នកមានបំណងចង់ទទួលទានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់បំផុត សូមអញ្ជើញទៅពិសាអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ រួមមាន គ្រឿងសមុទ្រស្រស់ សាច់អាំង សាច់ដុត ម្ហូបពេញនិយមបែបអាស៊ី អាហារបែបអឺរ៉ុប និងបង្អែម ម្នាក់ត្រឹមតែ ២៩ ដុល្លារពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងម្នាក់ ៣៥ ដុល្លារនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលមានបន្ថែមគ្រឿងសមុទ្រ។
ណាហ្គាវើលដ៍ ក៏មានផ្តល់ជូនការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែផងដែរដែលចូលរួមសម្តែងដោយសិល្បករ និងសិល្បការិនីជាតិ និងអន្តរជាតិ រៀងរាល់ថ្ងៃ ពីម៉ោង ៦ ល្ងាចនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី ១ រហូតដល់ថ្ងៃទី ១១ ខែកញ្ញា។ លោកអ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកសិល្បៈក្នុងឈុតសម្លៀកបំពាក់បែបចិន បន្ទាប់ពីពួកគេបានសម្តែងផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-11_08-50-12-1024x682.jpg)
ទទួលយកនូវពេលវេលាដ៏រីករាយជាមួយមនុស្សជាទីស្រឡាញ់ក្នុងឱកាសពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍!
គួរបញ្ជាក់ថា ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១,៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២,០០០ កៅអីនៅណាហ្គាវើលដ៍ទី ២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍