ព័ត៌មានជាតិ
លោកបណ្ឌិត អ៊ិត សំហេង៖ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងនឹងធ្វើឱ្យកម្ពុជានិងវៀតណាមកាន់តែរីកចម្រើន
លោកបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអនុប្រធានគណៈចលនាមហាជន និងជាប្រធានគណៈចលនាសហជីព និងចលនាកម្មករនិយោជិតតាមរោងចក្រ សហគ្រាសគ្រឹះស្ថានបានឡើងថាទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនឹងធ្វើឱ្យគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរកាន់តែរីកចម្រើនរឹងមាំជាលំដាប់។

ក្នុងពិធីជប់លៀងភោជនីយាហារទទួលស្វាគមន៍ជូនគណៈប្រតិភូនៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាមដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៥ថ្ងៃ ពីថ្ងៃទី៩-១៣ ខែសីហា ឆ្នាំ២០២២កាលពីល្ងាចថ្ងៃទី១០សីហា នៅសណ្ឋាគារភ្នំពេញ លោកបណ្ឌិត អ៊ិតសំហេងបានបន្តថាក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្សរដ្ឋ និងប្រជាជនវៀតណាមដែលតែងតែយកចិត្តទុកដាក់ដល់ការថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់។

លោកបណ្ឌិត អ៊ិត សំហេង បានបន្តទៀតថា ចំណងមិត្តភាពនៃប្រទេសយើងទាំងពីរពិតជាជ្រាលជ្រៅតាំងពីសម័យតស៊ូប្រយុទ្ធកៀកស្មាគ្នាដណ្តើមឯករាជ្យពីសម័យអាណានិគមបារាំងរហូតដល់ការជួយសង្គ្រោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមហើយបន្តកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមករហូតដល់បច្ចុប្បន្ន។
លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថាសូម្បីតែថ្មីៗកន្លងទៅនេះវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានបង្កវិបត្តិយ៉ាងធំធេងដល់សុខភាពសាធារណៈសង្គម និងសេដ្ឋកិច្ចរដ្ឋាភិបាលវៀតណាមបានចាត់វិធានការយ៉ាងឆាប់រហ័សប្រកបដោយទំនួលខុសត្រូវខ្ពស់ទាន់ពេលវេលា និងយ៉ាងមានប្រសិទ្ធភាពរួមចំណែកជាសកលក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ និងការផ្ដល់ជំនួយដល់សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី
និងពហុភាគី។

លោកបណ្ឌិត អ៊ិត សំហេង បានបន្ថែមថា ប្រទេសយើងទាំងពីរពិតជាមានមោទនភាពណាស់ ដែលទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងគណៈចលនាមហាជននៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឱ្យមានការរីកចម្រើនដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិ
ការរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ។

លោក ផាម តឹត ថាំង (Pham Tat Thang) សមាជិកមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុប្រធានប្រចាំការគណៈចលនាមហាជន នៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយគណៈចលនាមហាជននៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមដែលបានចូលរួមចំណែកធ្វើអោយចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរ និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?