ព័ត៌មានជាតិ
ក្រុមហ៊ុន Smart Axiata បង្ហាញក្រុមឡើងទៅកាន់វគ្គបន្ត ៥ ក្រុម សម្រាប់កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart
បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញបន្ថែមក្នុងវគ្គ Bootcamp វគ្គ Hatch និងវគ្គ Digithon Challenge ក្រុមចំនួន៥ ត្រូវបានជ្រើសរើសដើម្បីឡើងទៅកាន់វគ្គបន្ទាប់គឺវគ្គ Incubation and Internship នៃកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart (SmartStart Young Innovator Program) ដែលឥឡូវនេះបានចូលដល់រដូវកាលទី ៥ ហើយ។
កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ដែលត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Smart Axiata សហការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅកម្ពុជា ដើម្បីស្វែងរក និងបណ្ដុះបណ្ដាលអនាគតអ្នកដឹកនាំផ្នែកសហគ្រិនភាពឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។
ក្រុមទាំង ៥ ដែលនឹងត្រូវឡើងទៅកាន់វគ្គបន្តគឺវគ្គ Incubation and Internship រួមមាន៖
KAKVEI៖ ជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Al) ដែលធ្វើឱ្យការសរសេរភាសាខ្មែរមានភាពប្រសើរឡើងតាមរយៈបំប្លែងការសរសេរអក្សរខ្មែរបែបរ៉ូម៉ាំងទៅជាអក្សរខ្មែរ ដោយមានការកែតម្រូវវេយ្យាករណ៍ខ្មែរ និងកំហុសអក្ខរាវិរុទ្ធដោយស្វ័យប្រវត្តិ។ ឧទាហរណ៍ “nh der lg” ដែលនឹងបំប្លែងទៅជា “ខ្ញុំដើរលេង” ។
MOVERY៖ ជាកម្មវិធីដែលផ្តល់សេវាកម្មផ្លាស់ទី ឬរើសទីលំនៅ ដែលផ្តល់ជូនភាពងាយស្រួល ភាពទុកចិត្តបាន និងវិជ្ជាជីវៈសម្រាប់ទាំងគ្រួសារ និងក្រុមហ៊ុន។
HOMATIC៖ ជាប្រព័ន្ធសុវត្ថិភាពគេហដ្ឋានស្វ័យប្រវត្តិ ដែលប្រកាសអាសន្នពេលមានចោរកំពុងធ្វើសកម្មភាព និង ផ្តល់ដំណឹងដល់ប៉ូលិសមូលដ្ឋានដោយស្វ័យប្រវត្តិ។
DOLFIN៖ ជាកម្មវិធីបរិយាបន្នហិរញ្ញវត្ថុ ដែលផ្តល់ព័ត៌មានជូនអ្នកប្រើប្រាស់អំពីផលិតផលកម្ចី ការតភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ទៅកាន់មន្ត្រីឥណទាន និងការប្រឹក្សាអំពីកម្ចីផ្ទាល់ខ្លួន។
SKINOREA៖ កម្មវិធីទីផ្សារថែរក្សាស្បែកតាមទូរស័ព្ទសម្រាប់ប្រជាជនដែលកើតនៅចន្លោះចុងទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ដើមទសវត្សរ៍ឆ្នាំ ២០១០ (Gen Z) ដែលជួយផ្តល់ជម្រើសផ្សេងៗតាមរយៈ Machine learning។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «យើងសូមអបអរសាទរដល់ក្រុមទាំងអស់ដែលបានឈានដល់វគ្គ Incubator ដ៏រំភើបនេះ។ យើងក៏សូមកោតសរសើរផងដែរ ចំពោះអ្នកទាំងអស់គ្នា ដែលបានចូលរួមក្នុងកម្មវិធីឆ្នាំនេះ។ ជាមួយនឹងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart យើងមានគោលបំណងពង្រីកគំនិតរបស់សិស្សជំនាន់ក្រោយរបស់យើងតាមរយៈបច្ចេកវិទ្យា និងភាពជាសហគ្រិន ដោយផ្តល់ឱ្យពួកគេនូវឱកាសបញ្ចេញសមត្ថភាព អភិវឌ្ឍ និងបង្កើតគំនិតអនាគតរបស់ពួកគេ»។
បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះមួយចំនួនរួចមកដែលរួមមានការប្រកួតប្រជែងក្នុងវគ្គ “Hatch” និង “Digithon” ដែលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាប្រឈមក្នុងជីវិតពិតដោយប្រើបច្ចេកវិទ្យា Internet of Things និងបង្ហាញគំនិតរបស់ពួកគេសម្រាប់វគ្គ “Technopreneurship Challenge” រួចមក ក្រុមដែលទទួលបានជោគជ័យទាំង ៥ ឥឡូវនេះនឹងធ្វើកម្មសិក្សាដោយទទួលបានប្រាក់ខែរយៈពេល ៣ ខែជាមួយនឹងការបណ្តុះ បណ្តាលនៅក្រុមហ៊ុនបង្កើតថ្មីក្នុងស្រុកខាងផ្នែកបច្ចេកវិទ្យា ដើម្បីយល់កាន់តែច្បាស់អំពីដំណើរការអាជីវកម្ម និងពង្រីកមូលដ្ឋានចំណេះដឹងរបស់ពួកគេ។
បន្ទាប់ពីបញ្ចប់កម្មវិធីកម្មសិក្សារយៈពេល ៣ ខែរបស់ពួកគេដោយជោគជ័យរួច ក្រុមទាំង ៥ នឹងបន្តឡើងទៅកាន់វគ្គទី ៥ គឺវគ្គ Grand Final Pitch នៃកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ដើម្បីប្រកួត ប្រជែងដណ្តើមយករង្វាន់ធំជាទឹកប្រាក់ ១ ម៉ឺនដុល្លារ និងមានឱកាសឈ្នះដំណើរទស្សនកិច្ចកម្សាន្តទៅចូលរួមក្នុងសន្និសិទ្ធបច្ចេកវិទ្យាក្នុងតំបន់ដោយទទួលបានការឧបត្ថម្ភទាំងស្រុង។
កញ្ញា Mélanie Mossard នាយកប្រតិបត្តិ Impact Hub Phnom Penh បានមានប្រសាសន៍ថា «យើងមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងខាងផ្នែកបច្ចេកវិទ្យាទាំងនេះ ដើម្បីបង្ហាញជំនាញប្រកបដោយភាពច្នៃប្រឌិតសំខាន់ៗរបស់ពួកគេ ហើយផ្តល់ឱកាសឱ្យពួកគេធ្វើតេស្តជំនាញរបស់ពួកគេ។ ចាប់តាំងពីឆ្នាំ ២០១៧ មក តាមរយៈកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart យើងបានគាំទ្រដល់និស្សិតជាង ៥៨០ នាក់ នៅក្នុងប្រទេសកម្ពុជា ហើយនឹងបន្តគាំទ្រថែមទៀតសម្រាប់យុវជនទាំងនេះ ដោយសារភាគច្រើននៃយុវជនទាំងនេះ កម្មវិធីនេះបានក្លាយជាឱកាសផ្លាស់ប្តូរជីវិតមួយជាទីដែលពួកគេពិតជាអាចបង្ហាញនូវអ្វីដែលពួកគេមានសមត្ថភាពធ្វើ។ កម្មវិធីនេះមិនត្រឹមតែផ្តល់ឱ្យពួកគេនូវវេទិកា និងការណែនាំប្រកបដោយវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេមានអនាគតកាន់តែភ្លឺស្វាងថែមទៀត»។
កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី ៥ នៅឆ្នាំនេះបានចាប់ផ្តើមនៅក្នុងខែមិថុនា ហើយនឹងអាចបញ្ចប់នៅខែធ្នូ។ អ្នកចូលរួមប្រមាណ ១២០ នាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនៅឆ្នាំ ២០២២ នេះ តាមរយៈការសិក្សាការណែនាំ និងបទពិសោធផ្ទាល់។
ក្រោយពីបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល “Digithon” រួចមក ក្រុមចំនួន ១២ បានឆ្លងទៅវគ្គ “Technopreneurship Challenge” ដែលមានរយៈពេលចំនួន ៥ ថ្ងៃអំឡុងពេល ៣ ចុងសប្ដាហ៍ ដែលពួកគេបានបង្កើតគំនិតរបស់ខ្លួន និងបង្កើតគំនិតអាជីវកម្មដ៏ល្អឥតខ្ចោះដើម្បីបង្ហាញទៅកាន់ក្រុមគណៈកម្មការ ដែលបានជ្រើសរើសក្រុមឈ្នះចំនួន ៥ ក្រុម ដើម្បីឡើងទៅវគ្គបន្តទៀត។
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart បានបណ្ដុះបណ្ដាលនិស្សិត សាកលវិទ្យាល័យនៅប្រទេសកម្ពុជាឱ្យផ្តើមដំណើរការអាជីវកម្មឌីជីថលទើបបង្កើតថ្មី ដោយផ្តល់នូវបទពិសោធសិក្សាល្អៗបំផុតតាមរយៈផ្ដល់ការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ កម្មវិធី SmartStart បានពង្រីកវិសាលភាពដើម្បីផ្តល់ការអប់រំផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាបន្ថែមទៀត និងបានផ្ដល់អត្ថប្រយោជន៍ដល់និស្សិតប្រហែលមួយពាន់នាក់។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគំនិតផ្តួចផ្តើមទំនួលខុសត្រូវរបស់ក្រុមហ៊ុន និងគំនិតផ្តូចផ្តើមនិរន្តរភាពផ្សេងៗរបស់ក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia តាមរយៈគេហទំព័រ www.facebook.com/smartforcambodia។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី ៤ “4G LTE” ក្នុងឆ្នាំ ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ ២០១៧។ នៅពាក់កណ្តាលឆ្នាំ ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី ៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់