ព័ត៌មានជាតិ
៥ឆ្នាំចុងក្រោយនេះ មានរោងចក្រជិត ២,០០០ ត្រូវបានបង្កើតឡើង ខណៈជាង ៦០០ផ្សេងទៀត ត្រូវបានបិទទ្វារវិញ
ប្រទេសកម្ពុជា មានរោងចក្រប្រមាណជិត ២,០០០ ត្រូវបង្កើតឡើងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ តែយ៉ាងណាក៏មានរោងចក្រប្រមាណជាង ៦០០ ក៏ត្រូវបានបិទទ្វារលែងដំណើរការផងដែរ ចាប់តាំងពី ២០១៧មក។ នេះបើតាមលោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ហេង សុខគង់ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” នាព្រឹកថ្ងៃទី ១១ ខែសីហានេះថា ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៧ មកដល់ខែកក្កដា ឆ្នាំ ២០២២នេះ មានរោងចក្រជាច្រើន ត្រូវបានបង្កើតឡើងនៅកម្ពុជា ដែលមានរហូតដល់ ១,៩៤៧ រោងចក្រ នៅក្នុង ២៥រាជធានី-ខេត្តទូទាំងប្រទេស។

ក្នុងនោះ មានកំណើន ៤២៥រោងចក្រ បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ដោយកំណើននេះមានប្រមាណ ២៧.ភាគរយ ក្នុងរយៈពេល ៥ឆ្នាំមកនេះ។ ចំពោះរោងចក្របង្កើតថ្មី មានចំនួន ១,១០៧រោងចក្រ ក្នុងរយៈពេល ៥ឆ្នាំមកនេះ បាន ន័យថា ឆ្នាំ ២០១៧កន្លងមកនេះ គឺកម្ពុជាមានរោងចក្រធន់ធំ តែ ១,៥២២រោងចក្រទេ តែរហូតមកដល់ឆ្នាំ ២០២២នេះ គឺកម្ពុជាមានរោងចក្រចំនួន ១,៩៤៧រោចក្រ។ ប៉ុន្តែទន្ទឹមនឹងកំណើននេះ ក៏មានរោងចក្រដែលបានបិទទ្វារ ក្នុងរយៈពេល ៥ឆ្នាំមកនេះចំនួន ៦,០៨២រោងចក្រ។

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានឲ្យដឹងបន្ថែមថា នៅក្នុងឆ្នាំ ២០២២ គិតត្រឹមចុងខែកក្កដា មានរោងចក្របង្កើតថ្មីចំនួន ១១២រោងចក្រ ហើយបានបង្កើតការងាររហូតដល់ ៧៦៦២៤នាក់។
លោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានឲ្យដឹងបន្តថា ចំពោះកម្លាំងពលកម្មនៅក្នុងវិស័យឧស្សាហកម្ម គិតត្រឹមខែកក្កដា ឆ្នាំ ២០២២ មានចំនួន ១,០៤៥,២២៦នាក់ ដោយស្ត្រីមានចំនួន ៧៩៣,០២៨នាក់ ដែលស្មើនឹង ៧៥.៩៤ភាគរយ។ ក្នុងនោះ មានកំណើន ៦២,០២៣ ដែលកើនប្រមាណជា ៦.៣១ភាគរយ បើប្រៀបធៀបនឹងរយៈពេល ៥ឆ្នាំកន្លងទៅ ពោលគឺឆ្នាំ ២០១៧ មានកម្លាំងពលកម្មតែប្រមាណជា ៩៨២,២០២នាក់ តែប៉ុណ្ណោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា