ព័ត៌មានជាតិ
កិច្ចការចាក់វ៉ាក់សាំងកូវីដពលរដ្ឋនៅរាជធានីភ្នំពេញ ធ្លាក់បានត្រឹម ៣០០០ នាក់ក្នុងមួយថ្ងៃ
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញមានប្រសាសន៍លើកឡើងថា កាលពីមុនពោលគឺខណៈជម្ងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង នៅរាជធានីភ្នំពេញដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុង១ថ្ងៃៗបានចំនួនពី ១ ម៉ឺន ទៅ ១៤ ០០០ នាក់ លើទីតាំងចំនួន៤១ទីតាំង។
តែសម្រាប់ពេលនេះក្នុងមួយថ្ងៃៗ មិនបាន ៣០០០នាក់ផងទេ បើទោះបីមានការផ្សព្វផ្សាយនិងរហូតដល់ក្រុមការងារស្ពាយវ៉ាក់សាំងទៅចាក់ដល់ខ្នងផ្ទះពួកគាត់ក៏ដោយ។

លោក ងី មានហេង បានបញ្ជាក់ទៀតថា ប្រើពេល១០ថ្ងៃដើម្បីចុះផ្សព្វផ្សាយ និងនាំយកវ៉ាក់សាំងទៅចាក់នៅតំបន់ងាយរងគ្រោះ នៅក្នុងរាជធានីភ្នំពេញ ១ វគ្គតំបូង ចាក់បាន ១ ម៉ឺននាក់ តែវគ្គក្រោយនេះថយចុះច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សម្រាប់ដុសទី៣ ចាក់បានជិត ១០០ភាគរយហើយ។
ការលើកឡើងបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតីភាព លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ក្រោយពីក្រុមប្រឹក្សារាជធានីភ្នំពេញ។
តាមការពិនិត្យការចាក់វ៉ាក់សាំងអាយុ ១៨ឆ្នាំឡើង ក្នុងខែកក្កដា បានចំនួន ៩៥.៩៦៩នាក់ ប្រៀបខែមិថុនា មានការកើនឡើង ៧៣.៨៨៣នាក់ តែបើប្រៀបនឹងដូសទី៤ ដែលត្រៀមបន្តចាក់មានចំនួន១០១៦.៤២៦នាក់៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់