ព័ត៌មានជាតិ
ឈ្មួញកំពុងកាយដីភ្នំចំបាប់លក់យ៉ាងអនាធិបតេយ្យ អភិបាលស្រុកថា មិនទាន់ទទួលបានព័ត៌មាន
បច្ចុប្បន្នក្រុមឈ្មួញកំពុងសម្រុកដាក់គ្រឿងចក្រកាយដីភ្នំ ចំបាប់ ស្ថិតនៅក្នុងភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ សម្រាប់យកទៅលក់យ៉ាងអនាធិបតេយ្យរយៈពេលជាងមួយសប្តាហ៍មកហើយ។

ប្រជាពលរដ្ឋរស់នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ រៀបរាប់ឲ្យដឹងថា ភ្នំបាប់ប៉ុន្មានឆ្នាំមុនក៏មានក្រុមហ៊ុនគាស់កកាយ ដាក់គ្រាប់បែកបំផ្ទុះ យកថ្មភ្នំលក់រាប់ឆ្នាំ ដែលធ្វើឲ្យបាត់បង់រូបរៀងភ្នំស្ទើរមួយចំហៀងបាត់ទៅហើយ ប៉ុន្តែដោយសារមានការទទូចស្នើសុំម្តងហើយម្តងទៀតពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំ ទើបមានការអន្តរាគមន៍ពីអាជ្ញាធរទប់ស្កាត់លែងឲ្យមានសកម្មភាពកាយថ្មភ្នំបន្តទៀត។

ប្រជាពលរដ្ឋរៀបរាប់បន្តថា បច្ចុប្បន្មនេះស្រាប់តែមានឈ្មួញធ្វើសកម្មភាពកាយដីភ្នំចំបាប់យកទៅលក់យ៉ាងអនាធិបតេយ្យរយៈពេលជាងមួយសប្តាហ៍មកហើយ ដោយមិនទាន់ឃើញមានសមត្ថកិច្ចអាជ្ញាធរចុះមកត្រួតពិនិត្យ ដើម្បីទប់ស្កាត់នៅឡើយ។
ពលរដ្ឋលើកជាសំនួរសួរថា សកម្មភាពកាយដីភ្នំចំបាប់លក់យ៉ាងអនាធិបតេយ្យបែបនេះ តើអាជ្ញាធរស្រុកបាទី ជាពិសេសអាជ្ញាធរខេត្តតាកែវដឹងឬមិនដឹង? ឬក៏ដឹងហើយ តែធ្វើមិនដឹង?។

ចំពោះបញ្ហានេះបងប្អូនប្រជាពលរដ្ឋរស់នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ទាំងអស់ សូមសំណូមពរអាជ្ញាធរស្រុកបាទី ជាពិសេស ឯកឧត្តមអភិបាលខេត្តតាកែវ មេត្តាជួយត្រួតពិនិត្យទប់ស្កាត់ក្នុងការថែរក្សាស្ថានភាពភ្នំចំបាច់អោយបាននៅគង់វង់យូរអង្វែងទុកជាកេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗ បានស្គាល់។

ជុំវិញករណីកាយដីភ្នំចំបាក់យកទៅលក់យ៉ាងអនាធិបតេយ្យរយៈពេលជាងមួយសប្តាហ៍មកហើយនេះ លោក ភួន ឈីម អភិបាលស្រុកបាទី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឆ្លើយតបជាមួយគេហទំព័រ កម្ពុជាថ្មី តាមរយៈទូរស័ព្ទ ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយនោះទេ៕
អត្ថបទ៖ រ៉ាវទ្ធ




-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៥ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ