ព័ត៌មានជាតិ
ផ្លូវចំណោទពិបាកធ្វើដំណើរ ១២០ម៉ែត្រ នៅភូមិសាស្រ្តស្រុកថ្មបាំង កំពុងប្រែក្លាយទៅជាផ្លូវបេតុង
អាជ្ញាធរស្រុកថ្មបាំង សហការជាមួយក្រុមហ៊ុនវារីអគ្គិសនីតាទៃ កំពុងប្រែក្លាយផ្លូវចំណោទ ដែលពិបាកធ្វើដំណើរទៅមកអំឡុងរដូវវស្សាប្រវែង ១២០ម៉ែត្រ មកជាផ្លូវបេតុងថ្មីស្រឡាង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍របស់ប្រជាពលរដ្ឋ និងអ្នកទេសចរ។

រៀងរាល់រដូវភ្លៀងធ្លាក់ជោគជាំម្តងៗ ស្ថានភាពផ្លូវលំក្រួសក្រហមមួយចំនួន បានរងការខូចខាតដោយសារតែចរន្តទឹកភ្លៀងហូរចុកផ្តាច់ ជាពិសេសនៅចំណុចចំណោទលោកយាយម៉ៅ ស្ថិតភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។

លោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង ឲ្យដឹងរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ថា ដោយមើលឃើញពីស្ថាន ភាពលំបាកធ្វើដំណើរនេះហើយ ទើបលោកសុំកិច្ចសហការ ជាមួយតំណាងក្រុមហ៊ុនវារីអគ្គីសនីតាទៃ ចុះពិនិត្យ និងស្ថាបនាជាផ្លូវបេតុងប្រវែង ១២០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រស់ ២តឹកជំនួសឲ្យផ្លូវក្រួសក្រហម ដែលរអិលងាយបង្កគ្រោះថ្នាក់។

បើតាមលោកអភិបាលស្រុកថ្មបាំង តំណាងក្រុមហ៊ុនអគ្គិសនីតាទៃ ជួយស្ថាបនាជាផ្លូវបេតុងប្រវែង ៨០០ម៉ែត្រជូនប្រជាពលរដ្ឋ និងអ្នកទេសចរ អាចធ្វើចរាចរណ៍បានដោយសុវត្ថិភាព មិនថាខែវស្សា ឬខែប្រាំងនោះទេ។ ក្រោយបញ្ចប់គម្រោងធ្វើបេតុងនេះ អាជ្ញាធរស្រុកនឹងលើកគម្រោងធ្វើបេតុងបន្ថែមឆ្ពោះទៅកាន់តំបន់អារ៉ែង ខណៈចាប់ពីចំណុចច្រាំងត្រឡាច ភូមិត្រពាំងឈើត្រាវ ឡើងទៅ។

គួរជម្រាបថា អាកាសធាតុរងឥទ្ធិពលព្យុះភ្លៀង ៤ទៅ ៥ថ្ងៃមកនេះ ភូមិសាស្រ្តស្រុកថ្មបាំង ពុំទទួលរងផលប៉ះពាល់ណាមួយដល់ប្រជាពលរដ្ឋ សត្វពាហនៈ ដីស្រែចម្ការ នោះទេ។ តែទោះយ៉ាងណា អាជ្ញាធរស្រុកថ្មបាំង បានដាក់វិធានការដល់មេភូមិ មេឃុំ តាមដានក្តោបក្តាប់ព័ត៌មានពីគ្រោះថ្នាក់ផ្សេងៗដោយសារគ្រោះធម្មជាតិ ដើម្បីត្រៀមដោះស្រាយ និងរកទីទួលសុវត្ថិភាពបានទាន់ពេលវេលា៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ