Connect with us

ព័ត៌មានជាតិ

មន្រ្តី៖ ទោះបីឆ្នាំនេះ ទិន្នផលអំបិលទទួលបានតិចតួច ប៉ុន្តែកម្ពុជា មិនមានសញ្ញាខ្វះខាតអំបិលឡើយ

បានផុស

នៅ

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ សីហានេះ លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម បញ្ជាក់ឲ្យដឹងថា បើទោះបីជាទិន្នផលផលិតអំបិលរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២នេះ មានបរិមាណតិចតួចក៏ដោយ ប៉ុន្តែ មិនមានសញ្ញាខ្វះខាតអំបិលសម្រាប់ការផ្គត់ផ្គង់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ហួន សុរង្សី សម្រាប់ឆ្នាំ២០២២នេះ គឺកម្ពុជាផលិតអំបិលបានប្រមាណ ៤ម៉ឺនតោន ហើយបរិមាណទិន្ន ផលនេះ មិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកគ្រប់គ្រាន់ឡើយ ខណៈគិតជាមធ្យមក្នុងមួយឆ្នាំ កម្ពុជាមានតម្រូវការអំបិលក្នុងរង្វង់ជាង ១០ម៉ឺនតោន។ ក្នុងនោះ អំបិលធម្មជាតិសម្រាប់ការបរិភាគ គឺ៥ម៉ឺនតោន សម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មប្រមាណជាង ៣ម៉ឺនតោន និងសល់ប្រមាណ ២ម៉ឺនតោន គឺសម្រាប់ទុកតម្រូវការផលិតត្រីប្រហុកនៅចុងឆ្នាំនេះ។

ប៉ុន្តែយ៉ាងណាក្ដី មន្ត្រីទទួលបន្ទុកការងារស្រែអំបិលរូបនេះ បញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក អំបិល ជាទំនិញយុទ្ធសាស្ត្រ ដោយបន្ដគិតគូរគ្រប់ជ្រុងជ្រោយ ហើយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យតាមដានជាប់ជាប្រចាំរបស់ក្រសួងឧស្សាហកម្មលើការចែកចាយអំបិល តម្លៃ និងការនាំចេញនាំចូលអំបិលផងដែរ។

លោក លើកឡើងថា ជាគោលការណ៍ កម្ពុជាអនុញ្ញាតឲ្យមានការនាំចូលអំបិលសម្រាប់ស្ដុកបម្រុងពីប្រទេសឥណ្ឌាចំនួន ៦ម៉ឺនតោន។ ទន្ទឹមគ្នានេះ ទិន្នផលអំបិលដែលផលិតបានកាលពីឆ្នាំ២០២១ កន្លងទៅ ក៏នៅសល់ប្រមាណ ៤ពាន់តោនផងដែរ ដែលមិនទាន់ប្រើប្រាស់អស់។  ដូច្នេះ លោកបញ្ជាក់ថា មកដល់ពេលនេះ គឺកម្ពុជាមិនទាន់មានការខ្វះខាតអំបិលប្រើប្រាស់ឡើយ។ ជាមួយគ្នានេះ លោក ហួន សុរង្សី ក៏បានបង្ហាញអំពីបញ្ហាប្រឈមសម្រាប់ការផលិតអំបិលរបស់កម្ពុជាផងដែរ ដែលបណ្ដាលមកពីកត្តាធំៗចំនួនពីរ គឺកត្តាអកាសធាតុដែលមានភ្លៀងធ្លាក់ច្រើន និងកត្តាខ្វះខាតកម្លាំងពលកម្ម។  

គួរជម្រាបថា ខេត្តកំពត និងខេត្តកែប ជាទីតាំងផលិតអំបិលនៅកម្ពុជា ដោយចាប់ផ្ដើមផលិតនៅដើមឆ្នាំ រហូតដល់ចុងខែមិថុនា។ ចំណែក ផ្ទៃដីសម្រាប់ផលិតអំបិលវិញ មានចំនួន៣,៧២៦.០២ហិចតា។កាលពី ឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានប្រឈមការខ្វះខាតអំបិលផងដែរ ហើយបាននាំចូលអំបិលពីប្រទេសចិន ប្រមាណ ៣ម៉ឺនតោន ដើម្បីផ្គត់ផ្គង់ក្នុងស្រុក៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម