ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការនាំចេញកង់កម្ពុជា ជាប់លេខ៥ លើពិភពលោក ខណៈការនាំចេញទៅអឺរ៉ុបជាប់ លេខ១
លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ឧស្សាហកម្មផលិតកង់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ការនាំចេញកង់ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ខណៈនៅលើពិភពលោក គឺការនាំចេញកង់របស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៥។ លោក ហេង សុខគង់ អះអាងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីសប្តាហ៍មុន។

លោក ហេង សុខគង់ អះអាងដូច្នេះថា៖ «ខ្ញុំសូមអនុញ្ញាតជម្រាបជូនថា កម្ពុជារបស់យើង បើនិយាយអំពីឧស្សាហកម្មផលិតកង់ បាននាំចេញទៅពិភពលោក គឺចំណាត់ថ្នាក់លេខ៥ ហើយចំណាត់ថ្នាក់លេខ១ នាំចេញទៅសហគមន៍អ៊ឺរ៉ុប»។
លោករដ្ឋលេខាធិការ បញ្ជាក់ថា គិតត្រឹមរយៈពេល ៦ខែពាក់កណ្ដាលឆ្នាំ២០២២ នេះប៉ុណ្ណោះ គឺការនាំ ចេញកង់របស់កម្ពុជា ទទួលបានចំណូលជាង ៥២០លានដុល្លារអាមេរិក បើប្រៀបធៀបជាមួយឆ្នាំ ២០២១ កន្លងទៅ ទទួលបានចំណូលចំនួន ៥៦៦លានដុល្លារ មានកំណើនប្រមាណ ១៤៤.១៣%។

បើតាមលោក ហេង សុខគង់ មុនឆ្នាំ២០២០ ប្រទេសចិន ជាអ្នកនាំចេញកង់ច្រើនជាងគេទៅទីផ្សារអឺរ៉ុប ហើយចិនតៃប៉ិ គឺជាប់លំដាប់លេខ២។ ប៉ុន្តែ គិតចាប់ពីឆ្នាំ២០២០មក គឺកម្ពុជា ក្លាយជាប្រទេសទី១ ដែលនាំចេញកង់ច្រើនជាងគេទៅកាន់ទីផ្សារអឺរ៉ុប ស្មើនឹង ២៤%នៃការនាំចូលសរុបរបស់សហគមន៍អឺរ៉ុប ខណៈប្រទេសចិន មានត្រឹម ១៧% និងចិនតៃប៉ិ ១១%។ លោក ចាត់ទុកថា ឧស្សាហកម្មផលិតកង់របស់កម្ពុជា គឺមានសារៈសំខាន់ណាស់ សម្រាប់ជួយជំរុញកំណើនចំណូលចូលជាតិយ៉ាងច្រើន ដើម្បីការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល