Connect with us

ព័ត៌មានជាតិ

តាមបណ្ដឹងរបស់ គ.ជ.ប! តំណាងអយ្យការសម្រេចចោទប្រកាន់លោក សុន ឆ័យ​ ពីបទ «បរិហារកេរ្តិ៍ជាសាធា​រ​ណៈ»

បានផុស

នៅ

ក្រៅពីបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា គឺលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក៏ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធា​រ​ណៈ» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមដីកាបញ្ជូនរឿងទៅជំនុះជម្រះផ្ទាល់របស់លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្សព្វផ្សាយនៅល្ងាចថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២នេះ បានសម្រេចថា ចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណ បក្សភ្លើងទៀន ពីបទ «បរិហាកេរ្ដិ៍ជាសាធារណៈ» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនជនជាប់ចោទដូចមានឈ្មោះខាងលើ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩០៧ ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ និងវត្ថុតាង ព្រមទាំងបញ្ជីរាយនាមជនដែលទាក់ទិនក្នុងសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុះជម្រះតាមច្បាប់។

គួររំលឹកថា លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ជាតំណាងឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះ បាន​ដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ» និងបានស្នើឲ្យផ្ដន្ទាទោសលោក សុន ឆ័យ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២កន្លងទៅនេះ ក៏បានចូលខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺទៅនឹងបណ្ដឹងរបស់ គ.ជ.ប ដែលប្តឹងពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ» រួចហើយដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៤៤ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម