Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ចាប់យក​គ្រឿងញៀន​ជាង​២០​កញ្ចប់​

បានផុស

នៅ

កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ សហការ​ជា​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែ​អង្គ្រង បង្ក្រាបករណី ជួញដូរ និង​ប្រើប្រាស់ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ចាប់យក​វត្ថុតាង​គ្រឿងញៀន​ជាង២០​កញ្ចប់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តរតនគិរី​​ប្រាប់​អោយដឹងថា កាលពី​វេលា​ម៉ោង​២៣និង​៣០​នាទី យប់​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ កំលាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ សហការ​ជា​កំលាំង​ប៉ុស្តិនគរបាល​រដ្ឋបាល​ឃុំ​ស្រែ​អង្គ្រង បាន​ចុះបង្ក្រាប ករណី ជួញដូរ​និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​តាម​វិធានការ​ត្រួតពិនិត្យ​រដ្ឋ​បាល ) នៅ​ចំណុច​ការដ្ឋាន​ទី​៤ (​ក្រុមហ៊ុន​ហ​ង័​អា​ញ់​) ស្ថិតនៅ​ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ។​

ជនសង្ស័យឈ្មោះ យាន ភា​រុណ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ កម្មករ បច្ចុប្បន្ន​ស្នាក់នៅ​ការដ្ឋាន​ទី​៤ (​ក្រុមហ៊ុន ហ​ង័​អា​ញ់​) ស្ថិតនៅ​ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី ។

វត្ថុ​តា​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន២៥​កញ្ចប់​តូច និង ទូរ​សព្ទ​ដៃ ចំនួន ១​គ្រឿង ។​

បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ឃាត់​និង​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត ផ្តន្ទាទោស​តាម​នីតិវិធី ៕

​រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម