ព័ត៌មានជាតិ
ជប៉ុនផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិតដល់មន្ត្រីរាជការកម្ពុជាជិត៣០នាក់សម្រាប់សិក្សាឆ្នាំ២០២៣
រាជរដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការកម្ពុជាប្រមាណជិត៣០នាក់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៣ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡា ចុះថ្ងៃទី១០ ខែសីហាបានឱ្យដឹងថា កម្មវិធីអាហារូបករណ៍ជប៉ុនក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា(JDS) និងទទួលបណ្ដុះបណ្ដាលនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេលពីរឆ្នាំចំនួនអតិបរមា២៤នាក់ និងថ្នាក់បណ្ឌិតរយៈពេលបីឆ្នាំ
ចំនួនអតិបរមា២នៅប្រទេសជប៉ុនក្នុងឆ្នាំ២០២៣។

ក្រសួងអប់រំបានបន្តថា បេក្ខជនជាប់អាហារូបករណ៍នេះមធ្យោបាយធ្វើដំណើរទៅមកកម្ពុជាជប៉ុននិងជប៉ុនកម្ពុជាថ្លៃសិក្សាប្រាក់អាហារូបករណ៍ជាបន្ទុករបស់រាជរដ្ឋាភិបាលជប៉ុន។
ចំពោះលក្ខខណ្ឌជ្រើសរើសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រមានអាយុចន្លោះពី២២ដល់៣៩ឆ្នាំ គិតដល់ថ្ងៃទី០១ ខែមេសាឆ្នាំ២០២៣មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ព្រោះការសិក្សាយកភាសាអង់គ្លេសជាយាន្ដមានបទពិសោធន៍ការងារយ៉ាងតិចពីរឆ្នាំ ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ព័ន្ធហើយចំពោះបុគ្គលិកជាប់កិច្ចសន្យាមិនត្រូវបានអនុញ្ញាតទេ និងមានសុខភាពល្អបរិបូណ៍ទាំងកាយសម្បទា និងសតិសម្បទា។ រីឯបេក្ខជនដែលមិនមែនជាក្រុមគោលដៅរបស់គម្រោងអាហារូបករណ៍នេះមានដូចជា គ្រូបង្រៀននៅបឋមសិក្សាអនុវិទ្យាល័យវិទ្យាល័យ និងសាកលវិទ្យាល័យនិងមន្ត្រីរាជការបម្រើការងារនៅតាមវិទ្យាស្ថានបណ្ដុះបណ្ដាលក្រោមក្រសួង។ បុគ្គលិកដែលបម្រើការងារនៅមន្ទីរពេទ្យមន្ត្រីប៉ូលិសនិងមន្ត្រីផ្នែកពន្លត់អគ្គីភ័យ។
ចំណែកថ្នាក់បណ្ឌិតបេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរជាមន្ត្រីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍JDSមានអាយុក្រោម៤៥ឆ្នាំគិតត្រឹមថ្ងៃទី០១ខែមេសាឆ្នាំ២០២៣មានបទពិសោធន៍ការងារយ៉ាងតិចពីរឆ្នាំបន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្រោមកម្មវិធីអាហារូបករណ៍JDSសត្រូវមានអត្ថបទត្រួតពិនិត្យរួមគ្នាយ៉ាងហោចណាស់មួយអត្ថបទដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រដែលទទួលស្គាល់ជាអន្តរជាតិឬមានផែនការច្បាស់លាស់ក្នុងការបោះពុម្ពផ្សាយក្នុងអំឡុងពេលដាក់ពាក្យ។ ក្នុងករណីនេះការវាយតម្លៃពីសាស្ត្រាចារ្យដឹកនាំនិងតម្រូវឲ្យមានជាចាំបាច់ក្នុងលិខិតនិងមានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទានិងសតិបញ្ញា។

ក្រសួងអប់រំបានបញ្ជាក់ថា មុខវិជ្ជាដែលត្រូវទៅសិក្សាមានចំនួន៩រួមានទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទី២.ការអភិវឌ្ឍវិស័យឯកជន ទី៣.ការធ្វើឱ្យប្រសើរឡើងគុណភាពអប់រំ ទី៤ការអភិវឌ្ឍកសិកម្មនិងជនបទ ទី៥ ការធ្វើឱ្យប្រសើរឡើងបរិស្ថានរស់នៅជាយក្រុង ទី៦ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធសន្តិសុខសង្គមនិងការថែទាំសុខភាព ទី៧ ការធ្វើឱ្យប្រសើរឡើងមុខងាររដ្ឋបាល ទី៨ ការអភិវឌ្ឍយុត្តិធម៌និងច្បាប់និងការកសាងទំនាក់ទំនងអន្តរជាតិ។

ក្រសួងអប់រំបានបន្តទៀតថា បេក្ខជនដែលមានបំណងដាក់ពាក្យកម្មវិធីអាហារូបករណ៍នេះសូមបំពេញសំណុំឯកសារផ្សេងៗនិងផ្ញើមកកាន់ការិយាល័យមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុនដែលមានអាសយដ្ឋានស្ថិតនៅអាគារAU
RAខុនដូជាន់ទី៣ផ្លូវលេខ៨៧ផ្លូវលេខ៦៣សង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញចាប់ពីថ្ងៃទី ២២ខែសីហាឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៥ខែតុលាត្រឹមម៉ោង៣រសៀល។

គួរបញ្ជាក់ថាក្នុងឆ្នាំ២០២២នេះក្រោមគម្រោងអាហារូបករណ៍របស់ប្រទេសជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជារាជរដ្ឋាភិបាលជប៉ុនបានទទួលបណ្តុះបណ្តាលនិស្សិតអាហារូបករណ៍ចំនួន២៦នាក់ក្នុងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ០២ឆ្នាំ ចំនួន២៤នាក់ និងថ្នាក់បណ្ឌិត រយៈពេល០៣ឆ្នាំ ចំនួន០២នាក់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?