ព័ត៌មានជាតិ
ត្រីមេពូជធំៗកំពុងរងគ្រោះដោយអ្នកនេសាទខុសច្បាប់នៅរដូវបិទនេសាទ
នៅរដូវភ្លៀងធ្លាក់ខ្លាំងទឹកដំឡើងត្រីមេពូជធំៗកំពុងរកកន្លែងពងកូននៅតាមដៃអូព្រែកវាលទំនាប និងរងគ្រោះដោយអ្នកនេសាទធ្វើការនេសាទខុសច្បាប់នៅរដូវបិទនេសាទហាក់បីដូចពុំមានការទប់ស្កាត់ពីសមត្ថកិច្ចជំនាញឲ្យបានល្អប្រសើរនៅឡើយ។

នៅព្រឹកថ្ងៃទី ១២ សីហានេះគេសង្កេតឃើញទូកអ្នកនេសាទជាច្រើនបានដឹកត្រីជាប្រភេទ ត្រីមេពូជធំៗដែលមានទម្ងន់ចាប់ពី១គីឡូ ២គីឡូ ៣គីឡូរហូត ៤ដល់៥ គីឡូ និងខ្លះរហូតមួយក្បាលជិត១០គីឡូក៏មានដែរ ដោយបានដឹកតាមទូកមកចំណុចកំពុងសាឡាង ធ្វើការលក់ទៅឲ្យឈ្មួញលក់នៅផ្សារសាមគ្គីស្ទឹងត្រែង នឹងលក់បន្តទៅកាន់រាជធានី និងបណ្ដាខេត្តនានាផ្សេងទៀត។
ត្រីមេពូជធំៗជាច្រើនប្រភេទដែលកំពុងរងគ្រោះនោះមានដូចជា ត្រីត្រសក់ ត្រីក្រាយ ត្រីខ្យា ត្រីលេង ត្រីស្ទក់ ត្រីក្រពាត់ ត្រីកេស ត្រីក្លាំងហាយ ត្រីដំរី ត្រីឆ្កោក ត្រីក្អែក ត្រីព្រួល ត្រីខ្លា និងត្រីជាច្រើនប្រភេទទៀតកំពុងត្រូវបានគេនេសាទយកមកលក់នៅលើទីផ្សារ។

ត្រីមេពូជទាំងនេះត្រូវបានគេនិយាយថា ឲ្យតែដល់រដូវភ្លៀងធ្លាក់ខ្លាំងទឹកឡើងចូលទៅតាមដៃអូរព្រែក និងវាលទំនាប ដែលអាចវាពងកូនបានវាឡើងរកទីជម្រកពងកូនដែលធ្វើឱ្យអ្នកនេសាទមានឱកាសក្នុងការលបលួចធ្វើការនេសាទខុសច្បាប់ ភាគច្រើននៅពេលយប់ដែលសមត្ថកិច្ចជំនាញពិបាកក្នុងការទប់ស្កាត់។
លោក ស្រី សំវិចិត្រនាយខណ្ឌស្ដីទីបានបញ្ជាក់តាមតេលេក្រាមថា ទាក់ទងនឹងរដូវបិទនេសាទនេះខាងជំនាញជលផល ឆ្នាំទន្លេបានសហការជាមួយសហគមន៍នេសាទ ចុះទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលយ៉ាងសកម្មទាំងថ្ងៃទាំងយប់ពិសេសពេលដែលទឹកកំពុងហក់ឡើងម្ដងៗប៉ុន្តែការលួចធ្វើនេសាទរបស់ប្រជានេសាទគឺភាគច្រើននៅពេលយប់ដែលមានភ្លៀងខ្យល់។

លោកបានបន្តទៀតថា:បច្ចុប្បន្នអ្នកនេសាទមានភាពឆ្លាតវៃ ពួកគាត់ប្រើមងខ្លីៗបណ្ដែត ពេលឮសំឡេងទូកក្រុមការងារចុះទៅពួកគាត់ចាប់ផ្ដើមសារចេញ និងអែបទូកចូលកៀនបាត់។នៅក្នុងការចុះល្បាតនេះ ជំនាញមានភាពលំបាកច្រើន ដោយសហគមន៍ ឆ្មាំទន្លេ មានចំនួនតិច មធ្យោបាយទូកតូច ចាស់ពិបាកពេលមានភ្លៀងខ្យល់ ដែលមិនអាចធ្វើការទប់ស្កាត់ទាន់ពេលវេលា។
លោកនាយខណ្ឌសំណូមពរដល់អាជ្ញាធរមូលដ្ឋានកងកម្លាំងទាំងបីប្រភេទ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល នៅចំណុចទីតាំងដែលមានបទល្មើស ជួយទប់ស្កាត់និងផ្សព្វផ្សាយនូវរដូវបិទនេសាទនេះបន្ថែម ដោយសារកម្លាំងរបស់ជលផលមានតែ៣ទៅ៤នាក់ សហការជាមួយគណៈកម្មការសហគមន៍នេសាទតែប៉ុណ្ណោះ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ