ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ៣ គ្រួសារ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល
នាថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ លោក ទៀង សុគន្ធ នាយកសាខា តំណាងអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ៣ គ្រួសារ ដែលបានរងគ្រោះដោយអគ្គិភ័យឆេះផ្ទះសម្បែងអស់ទាំងស្រុង ៣ ខ្នង កាលពីយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជំនួយសង្គ្រោះដែលបានផ្តល់ជូនក្នុង ១ គ្រួសារមាន៖ អង្ករ ៥០ គីឡូក្រាម ,មីខ្លាឃុំ ១ កេស ,ទឹកសុទ្ធដបធំ ១ កេស ,ត្រីខកំប៉ុង ២ យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ឃីត ១ កញ្ចប់ ,កៅស៊ូតង់ ១ ផ្ទាំង ,ជែលលាងដៃ ១ ដប ,ម៉ាស ១ ប្រអប់ និងថវិកា ៤០ ម៉ឺនរៀល។ ជាមួយគ្នានេះអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ ក៏បានឧបត្ថម្ភថវិកាបន្ថែមជូនក្នុង ១ គ្រួសារ ២០ ម៉ឺនរៀលផងដែរ ។ លោក ទៀង សុគន្ធ ក្នុងនាមលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូន ប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករឭក អាណិតអាសូរ និងសូមចូលរួមរំលែកនូវការសោកស្តាយជាមួយបងប្អូន ដែលបានទទួលរងគ្រោះខូចខាតនូវទ្រព្យសម្បត្តិ និងផ្ទះសម្បែងដោយសារគ្រោះអគ្គិភ័យនេះ។


លោកនាយកសាខា បានសំណូមពរសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងបន្តចូលរួមអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ៖ ៣ កុំ និងការពារឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ផងដែរ ៕


អត្ថបទ៖ ឆៃ យ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ