ព័ត៌មានជាតិ
កម្ពុជា ត្រៀមបើកប្រតិបត្តិការពិសេសដើម្បីស្រាវជ្រាវរុករក និងបង្ក្រាបករណីជួញដូរមនុស្ស នៅទូទាំងប្រទេស
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអះអាងថា នាពេលខាងមុខ នឹងមានប្រតិបត្តិការពិសេសមួយនៅទូទាំងប្រទេស ដើម្បីស្រាវជ្រាវរុករក និងបង្ក្រាបករណីជួញដូរមនុស្ស នៅលើទឹកនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា» នៅព្រឹកថ្ងៃទី ១២ ខែសីហានេះថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំផែនការប្រតិបត្តិការពិសេស ដើម្បីស្រាវជ្រាវរុករកករណីជួញដូរមនុស្ស ដែលមាននៅលើទឹកនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ជូ ប៊ុនអេង បានថ្លែងថា «រហូតដល់បច្ចុប្បន្ននេះ យើងបាននិងកំពុងតែរៀបចំនូវផែនការប្រតិបត្តិការពិសេស សម្រាប់ការស្រាវជ្រាវរកនូវស្ថានភាព ដែលលាក់កំបាំងក្នុងរឿងជួញដូរមនុស្ស ដែលមាននៅលើទឹកដីកម្ពុជាហ្នឹងហើយ ប្អូនៗអ្នកសារព័ត៌មាន គង់តែទទួលបានលទ្ធផលទេ ថាធ្វើយ៉ាងម៉េច? តែសុំទោសពេលដែលយើងប្រតិបត្តិការ មិនមែនជាពេលវេលាដែលត្រូវចង្អុលបង្ហាញថា កន្លែងនេះមានជនល្មើស កន្លែងនេះមានបទល្មើសទេ ពីព្រោះយើងមានពេលខ្លះគេហៅថា ជាគេហៅថា វិធីសាស្រ្ដ ឬក៏នីតិវិធីនៅក្នុងការបង្រ្កាប យើងអត់វៃស្មៅបង្អើលពស់ទេ យើងគ្រាន់តែប្រាប់ថា យើងមានកិច្ចប្រតិបត្តិការទូទាំងប្រទេស»។
អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរអំពីបញ្ហាជួញដូរមនុស្សនេះជាយូរណាស់មកហើយ តាំងពីពេលទទួលបានព័ត៌មានថា មានករណីជួញដូរមនុស្សនេះកើតឡើងនៅកម្ពុជា គឺអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់ និងបង្រ្កាបបញ្ហានេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?